• យល់ដឹង! ព្រះសង្ឃមួយអង្គ ទូន្មានពីវិធីបន្សាប «កំហឹង» នៅក្នុងចិត្ត និងបង្កើតភាពរីករាយ ក្នុងជីវិត

    មានព្រះសង្ឃមួយអង្គទ្រង់បានសម្រេចចិត្តថាធ្វើសមាធិតែអង្គឯង នៅកន្លែងមួយដែលឆ្ងាយពីវត្តអារាមរបស់ព្រះអង្គ។ ដោយព្រះអង្គបានជិះកូនទូករបស់ព្រះអង្គចេញទៅកណ្ដាលបឹង ដោយព្រះអង្គមិនដឹងថានៅកន្លែងណាអោយប្រាកដនោះទេ ហើយទ្រង់ចាប់ផ្ដើមបិទភ្នែករួចធ្វើការសមាធិនៅទីនោះ។

    ក្រោយពីសមាធិយ៉ាងស្ងប់ស្ងាត់អស់ពេលពីរបីម៉ោង ព្រះអង្គមានអារម្មណ៏ថាមានទូកមួយបានអណ្ដែតមកប៉ះនឹងទូករបស់ព្រះអង្គ។ ដោយភ្នែករបស់ព្រះអង្គនៅបិទនៅឡើយ ព្រះអង្គស្វែងយល់ថាកំហឹងរបស់ព្រះអង្គកំពុងឆាបឆួលឡើង នៅពេលដែលទ្រង់បើកភ្នែក ព្រះអង្គច្បាស់ជាស្រែកដាក់អ្នកចែវទូកដែលហ៊ានរំខានដល់ការធ្វើសមាធិរបស់ព្រះអង្គ។

    ប៉ុន្តែនៅពេលដែលព្រះអង្គបានបើកភ្នែកឡើង ព្រះអង្គបានឃើញថាវាគ្រាន់តែជាទូកទទេគ្មានអ្វីសោះ ដែលទំនងជាវាអណ្ដែតមកដល់កណ្ដាលបឹងប៉ះនឹងទូករបស់ព្រះអង្គ។ នៅពេលនោះព្រះអង្គបានសម្រេចនូវការយល់ឃើញដោយអង្គឯង ហើយយល់ថា «កំហឹងគឺស្ថិតនៅក្នុងខ្លួនរបស់ព្រះអង្គតែប៉ុណ្ណោះ វាគ្រាន់តែត្រូវការវត្ថុពីខាងក្រៅ ដើម្បីធ្វើអោយវាចេញមកពីក្នុងខ្លួនទ្រង់ប៉ុណ្ណោះ»

    ចាប់តាំងពីពេលនោះមកនៅពេលដែលព្រះអង្គជួបនរណាម្នាក់ដែលធ្វើអោយព្រះអង្គខឹង ឫបង្កអ្វីម្យ៉ាងអោយទ្រង់កើតជាកំហឹង ព្រះអង្គតែងរំលឹកដល់ខ្លួនឯងថា «បុគ្គលទាំងឡាយនោះគ្រាន់តែជាទូកទទេមួយប៉ុណ្ណោះ។ កំហឹងគឺស្ថិតនៅក្នុងខ្លួនរបស់ព្រះអង្គ»

    គន្លឹះខ្លះដែលមានប្រយោជន៏មិនចេះសាបរលាប ៖

    ១, ទំលាក់ចោលនូវតួលេខដែលបានកំណត់ពីយើង ដែលរាប់បញ្ចូលទាំង អាយុ ទម្ងន់ និងកម្ពស់របស់យើង។ បណ្ដោយអោយគ្រូពេទ្យជាអ្នកខ្វាល់ខ្វល់ពីពួកវាទៅចោះ ព្រោះនោះហើយជាហេតុផលដែលអ្នកចំណាយថវិការអោយពួកគេ។

    ២, ត្រូវតែរក្សាមិត្តភក្កិដែលលើកទឹកចិត្តអ្នក និងកាត់ចោលអ្នកដែលទាញអ្នកអោយធ្លាក់ចុះ

    ៣, បន្តការរៀនឥតឈប់ឈរ។ រៀនបន្ថែមអំពីកុំព្យូទ័រ គ្រឿងសិប្បកម្ម ការធ្វើដំណាំ ឫអ្វីក៏ដោយ..កុំអោយខួរក្បាលអ្នកទំនេរ។ ‘គំនិតទទេគឺជាការប្រមូលផ្ដុំការគិតអាក្រក់’ ហើយឈ្មោះរបស់វាគឺអាល់ហ្សៃមឺរី។

    ៤, រីករាយនឹងអ្វីដែលខ្លួនមាន ទោះវាជារបស់សាមញ្ញក្ដី

    ៥, តែងតែសើច សើចអោយខ្លាំង សើចរហូតទាល់តែអ្នកគិតថាបានស្រូបយកខ្យល់ដកដង្ហើមបានស្រួល

    ៦, ទឹកភ្នែកអាចស្រក់ចុះ។ ការស៊ូទ្រាំ ការសោកសៅ និងបន្តដំណើរទៅមុខទៀត។ មនុស្សតែម្នាក់គត់ដែលរស់នៅជាមួយយើងអស់មួយជីវិតនោះគឺជាខ្លួនយើង។ រស់នៅក្នុងជីវិតអ្នកកំពុងរស់នៅ។

    ៧, ស្រលាញ់អ្វីដែលនៅជុំវិញខ្លួនអ្នក មិនថាគ្រួសារ សត្វចិញ្ចឹម ការចងចាំ តន្រី្ត រុក្ខជាតិ ចំណង់ចំណូលចិត្ត ឫក៏អ្វីផ្សេងក៏ដោយ។ ផ្ទះរបស់អ្នកគឺជាជម្រករបស់អ្នក។

    ៨, ថែរក្សាសុខភាពរបស់អ្នក : បើវាល្អហើយ ចូរថែរក្សាវា, ប្រសិនបើវាមិនស្រួល ចូរកែប្រែវា។ ប្រសិនបើវាហួសពីអ្វីដែលអ្នកអាចកែប្រែវាបាន សូមទទួលយកជំនួយ។

    ៩, កុំទទួលការធ្វើដំណើរទៅកន្លែងដែលមិនត្រឹមត្រូវ។ អាចទៅផ្សារទំនើប សូម្បីតែទៅលេងស្រុកជាប់គ្នា ឫក៏ទៅលេងបរទេស ប៉ុន្តែកុំទៅកន្លែងដែលមិនត្រឹមត្រូវ។

    ១០, ប្រាប់មនុស្សដែលអ្នកស្រលាញ់ថាអ្នកស្រលាញ់ពួកគេ នៅគ្រប់ទិវានិងឳកាសទាំងអស់។

    ត្រូវចងចាំថា : ជីវិតមិនត្រូវបានវ៉ាស់ដោយចំនួនដង្ហើមដែលអ្នកដកនោះទេ ប៉ុន្តែដោយពេលវេលាពេលដែលដង្ហើមអ្នកឈប់ដក។ យើងទាំងអស់គ្នាត្រូវតែរស់នៅអោយបានពេញលេញបំផុតជារៀងរាល់ថ្ងៃ, គ្មានការព្រួយបារម្ភ, អធិស្ឋានអំពីអ្វីគ្រប់ៗយ៉ាង!!!

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព៖ Facebook

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ