• ផ្ទុយពីប្រទេសថៃ ឥណ្ឌូណេស៊ីវិញ​ដុតចំការ​កញ្ឆា​ចោលតែម្តង ដើម្បី​បង្ហាញ​ពីការអនុវត្ត​​ច្បាប់យ៉ាង​តឹងរ៉ឹង

    (ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី​ក្នុងខេត្ត អាសេ (Aceh) បានដុតបំផ្លាញ​កញ្ឆា​ដែល​គិតជាទម្ងន់ជាង ៨០០គីឡូក្រាម នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​អាជ្ញាធរថៃ ​បានចេញការអនុញ្ញាត​ឱ្យផ្នែកសុខាភិបាល​ អាចប្រើប្រាស់ដំណាំកញ្ឆា​ក្នុងវិស័យ​វេជ្ជសាស្ត្រ និង​ស្រាវជ្រាវ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។

    បន្ថែមពីប្រតិបត្តិការដុត​បំផ្លាញកញ្ឆា​ខាងលើ អាជ្ញាធរខេត្ត Aceh ក៏បានបំផ្លាញ​ចោលថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (methamphetamine)ចំនួន ១៩គីឡូក្រាម ដែលត្រូវបាន​រឹបអូសនៅក្នុង​ឆ្នាំ២០១៨ នេះផងដែរ។ លើសពីនេះទៀត ជនសង្ស័យ​ជួញដូរ គ្រឿងញៀនចំនួន ០៥នាក់ ត្រូវបានបង្គាប់ឱ្យដើរជុំវិញ​ពិធីដុតផ្លាញនេះ​។

    គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសអ្នកកាន់​សាសនាអ៊ីស្លាម​ធំជាងគេបំផុតលើលោក ដែលមានការអនុវត្តច្បាប់គ្រឿងញៀន​យ៉ាងតឹងរ៉ឹងបំផុត។ ជាក់ស្ដែង​នៅក្នុងខែធ្នូនេះ ជនបរទេស ០៥នាក់ ត្រូវបានឃាត់ខ្លួននៅលើកោះទេសចរណ៍បាលី ពីបទជួញដូរគ្រឿងញៀន ហើយពួកគេ​អាចនឹងប្រឈមមុខនឹងទោស​ប្រហារជីវិត បើសិនជាតុលាការ​រកឃើញទោស​កំហុស ដូចការចោទប្រកាន់មែន​នោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ