• បុរសអាមេរិកម្នាក់ ​ក្លាយជាមនុស្សដំបូង​ក្នុងប្រវត្តិសាស្ត្រ ដែលហ៊ានដើរផ្សងព្រេងឆ្លង​កាត់ទ្វីបអង់តាក់ទិក​តែម្នាក់ឯង

    (សាន់ហ្វ្រាន់ស៊ីស្កូ)៖ បុរសម្នាក់មកពីរដ្ឋ អូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានក្លាយជាមនុស្ស​ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលបាន​​ផ្សងព្រេងឆ្លង​កាត់ទ្វីបអង់តាក់ទិក​ស្ថិតនៅប៉ូលខាងត្បូង​ភពផែនដី​តែម្នាក់ ដោយពុំមានការជួយ​ណាមួយ​ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។

    លោក ខូលីន អូប្រេដឌី (Colin O’Brady) ដែលជាអត្តពលិក​ម្នាក់រស់នៅក្នុងទីក្រុង ផតឡេន (Portland) នៃរដ្ឋ Oregon ទីបំផុត​បាន​បញ្ចប់​​​ដំណើរ​ផ្សងព្រេង​ពោរ​ពេញ​​ដោយ​ភាព​ប្រថុយ​ប្រថាន​បំផុត​របស់​ខ្លួន ដែលមាន​រយៈពេល ៥៤ថ្ងៃ និងចម្ងាយ ​១,៥០០​គីឡូ​ម៉ែត្រ តែម្នាក់ដោយ​ពុំមានជំនួយពីមជ្ឈដ្ឋានខាងក្រៅ​ណាមួយឡើយ។

    គួរជម្រាបថា លោក O’Brady កាលពីខែមុនបាន​ចាប់ផ្តើមការផ្សងព្រេង​របស់លោក ពីតំបន់ រ៉ូនណេ អាយស៍ សែលហ្វ៍ (Ronne Ice Shelf) ​ភាគ​ពាយ័ព្យ​ទ្វីប​អង់​តាក់ទិក ហើយបាន​ទៅ​ដល់​​តំបន់ រ៉ូសស៍ អាយស៍ សែលហ្វ៍ (Ross Ice Shelf) ដែលនៅចុងភាគ​ខាងត្បូងជាប់នឹងសមុទ្រ។ នរណាក៏ដឹងថា ទ្វីបអង់តាក់ទិក​​គឺជាកន្លែងដែល​ត្រជាក់បំផុត ស្ថិតនៅប៉ូលខាងត្បូង​ភពផែនដី ដែលស្ទើរតែគ្មាន​មនុស្សរស់នៅ ឬអាចរស់​នៅ​ដោយ​សុខសាន្ត​នោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ