• កោះដ៏តូចមួយ ទំហំប៉ុនតារាងបាល់ទាត់ពីរដង តែជាប់ជាកោះដែលប្រជាជនរស់នៅ ដោយសន្តិភាព និងអ៊ូរអរ​បំផុតលើលោក

    (អាមេរិក)៖ ការធ្វើដំណើររយៈពេលពីរម៉ោងទៅឆ្នេរសមុទ្រកូឡុំប៊ី យើងនឹងឃើញ កោះតូចមួយដែលមាន មនុស្សជាង ១២០០ នាក់ កំពុងរស់នៅ។ ខណៈពេលដែរ ទីក្រុងដ៏តូចឈ្មោះ Santa Cruz del Islote មានផ្ទៃក្រឡាប៉ុន ទីលានបាល់ពីរដង ព្រមទាំងមានទំហំមួយភាគបួននៃទីក្រុង Manhattan សហរដ្ឋអាមេរិក។

    ទោះបីជា មានកាលៈទេសៈណាក៏ដោយក៏ប្រជាជននៅលើកោះនេះ អាចរស់នៅបានយ៉ាងសុខស្រួលទៅតាម ផ្ទៃដីដែលមានកំណត់របស់ពួកគេ ដោយនៅក្នុងនោះមានរួមទាំង សាលារៀន ហាងពីរ និងភោជនីយដ្ឋានមួយ។

    មិនមានការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្ថេរភាពនោះទេ គឺពួកគេត្រូវប្រើប្រាសើម៉ាស៊ីនភ្លើងដើម្បីផលិត ទឹកស្អាត ដែលអាចដំណើរការបានតែ ៥ម៉ោងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ មិនមានប៉ូលីសទេ ប៉ុន្តែនៅទីនេះ មិនចាំបាច់ត្រូវការប៉ូលីសនោះទេ ដោយមនុស្សនៅទីនេះ ស្គាល់គ្នាយ៉ាងច្បាស់។

    កាលពី១៥០ ឆ្នាំមុន កោះនេះមិនមានមនុស្សរស់នៅច្រើនទេ វាត្រូវបានកកើតឡើងដោយសារអ្នកនេសាទ នៅក្នុងតំបន់ ដោយជួនកាលអ្នកនេសាទអាចចតទូកនៅទីនេះដើម្បីសំរាក និងធ្វើជាជំរកនៅពេលមានព្យុះ។

    លុះក្រោយមក អ្នកនេសាទមួយចំនួន ក៏បានសាងសង់លំនៅដ្ឋានរបស់គេនៅទីនេះ ដោយត្រូវបានចាប់ផ្តើម រហូតមកតាំងពីជំនាន់ជីដូនជីតារៀងមក។ ក្រៅពីការតាំងលំនៅនៅកោះនេះហើយ ប្រជាជននៅទីនេះបាន និយាយថាពួកគេនឹងមិនផ្លាស់ពីកន្លែងសន្តិភាពនេះឡើយ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ