• មុិចដែរ! ស្រ្តីម្នាក់ ពេលនៅរូបរាងអាក្រក់ ត្រូវប្តីលេង តែក្រោយវះកាត់កែសម្ផស្សរួច ជីវិតនាងប្រែប្រួលទាំងស្រុង

    ថ្មីៗនេះមានម្ដាយមួយរូបបានចែករំលែករឿងរ៉ាវរបស់ខ្លួន នៅលើហ្វេកប៊ុក អំពីការវះកាត់កែសម្ផស្សដែលធ្វើអោយរូបនាងមានរូបរាងនិងជីវិតថ្មី និងរឿងជាច្រើនដែលធ្វើអោយមានភាពខុសប្លែកក្នុងជីវិតរបស់នាងក្រោយពេលកែសម្ផស្ស។

    យោងតាមប្រភព Oriental Daily ម្ដាយរូបនេះមានអាយុ ២៨ឆ្នាំដែលមានឈ្មោះថា Huyen មកពីទីក្រុងហូជីមិញប្រទេសវៀតណាមបាននិយាយថានាងតែងតែជាមនុស្ស ត្រូវគេសើចចំអកពីមនុស្សដែលនៅជុំវិញខ្លួនរបស់នាង ព្រោះតែនាងមានត្របកភ្នែកមួយជាន់ និងស្បែកស្រអាប់របស់នាង។

    តាមពិតទៅគ្រួសាររបស់មិត្តប្រុសរបស់នាង បានចាត់ទុកនាងថាជាមនុស្សអាក្រក់ម្នាក់និងបង្ខំអោយនាងដកខ្លួនចេញពីពិធីអាពាហ៏ពិពាហ៏ បើទោះបីជាការពិតដែល Huyen បានផ្ដល់កំណើតដល់កូនរបស់ខ្លួននិងមិត្តប្រុសនោះក៏ដោយ។ ដោយមានការសោកស្ដាយពីការគិតខុសនេះ ម្ដាយដែលនៅលីវរូបនេះបានប្ដេជ្ញាថានឹងចាប់ផ្ដើមជីវិតថ្មីជាមួយទារកដែលទើបនឹងកើតរបស់នាង។

    ចាប់តាំងពីថ្ងៃ Huyen មានកាងារធ្វើនាងបានទុកកូនរបស់ខ្លួនអោយម្ដាយនាងជាអ្នកថែទាំ ហើយនាងនឹងទៅលេងកូនរបស់នាងនៅចុងសប្ដាហ៍។ ទន្ទឹមនឹងនេះដែរនាងបានចាប់ផ្ដើមសន្សំប្រាក់សម្រាប់ធ្វើការវះកាត់កែសម្ផស្ស ដោយសារតែនាងជឿថាវាគឺគន្លឹះក្នុងការផ្លាស់ប្ដូរជីវិតរបស់នាង។

    ក្នុងរយះពេល ៣ឆ្នាំនាងបានចំណាយប្រាក់ប្រហែល ១០០,០០០,០០០ ដុងទៅលើការវះកាត់ជាច្រើន។ នាងនិយាយថា «ដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនល្អ ខ្ញុំត្រូវចាប់ផ្ដើមធ្វើការដោយបានសម្រាកតិចតួចបំផុតបន្ទាប់ពីធ្វើការវះកាត់។ នៅថ្ងៃទី៣បន្ទាប់ពីការវះកាត់ដើមទ្រូងរបស់ខ្ញុំ ខ្ញុំត្រូវស៊ូទ្រាំការឈឺចាប់ហើយទៅធ្វើការ។ នោះគឺជាពេលវេលាដ៏ឈឺចាប់ប៉ផុតនៅក្នុងជីវិតរបស់ខ្ញុំ»។

    Huyen បានបន្ថែមថាដំបូងឡើយម្ដាយរបស់នាងមានការព្រួយបារម្ភអំពីសុខភាពរបស់នាង ហើយមិនអនុញ្ញាតអោយនាងធ្វើការវះកាត់កែសម្ផស្សនោះទេ។ នាងបាននិយាយថា «បន្ទាប់ពីបានឃើញការផ្លាស់ប្ដូររបស់ខ្ញុំ ម្ដាយរបស់ខ្ញុំបានក្លាយជាអ្នកគាំទ្រដល់ការសម្រេចចិត្តរបស់ខ្ញុំបន្តិចម្ដងៗ»។

    ការតស៊ូផ្លាស់ប្ដូរខ្លួនឯងរបស់នាងពិតជាអស្ចារ្យ ហើយសូម្បីតែអតីតមិត្តប្រុសរបស់នាងក៏មានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលពួកគេបានជួបគ្នាម្ដងទៀត។ នាងនិយាយថារូបរាងថ្មីរបស់នាងបានផ្ដល់ទំនុកចិត្តដែលនាងត្រូវការ ហើយជួយនាងយ៉ាងខ្លាំងក្នុងអាជីពរបស់នាង មកដល់ពេលនេះនាងពេញចិត្តនឹងរូបរាងរបស់នាងជាខ្លាំង ប៉ុន្តែនាងមានផែនការចំណាយប្រាក់បន្តិចបន្តួចសម្រាប់ធ្វើច្រមុះរបស់នាងនាពេលខាងមុខ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ