• អម្បូរ​មនុស្ស​បុព្វកាល ដែលសម្ងំ​រស់នៅ​ក្នុង​តំបន់​ព្រៃ ២០.០០០​ឆ្នាំ​មកហើយ ត្រូវបានរកឃើញដោយ​ចៃដន្យ​ (មានវីដេអូ)

    ​ថ្វីបើ​ពិភព​មនុស្ស​បច្ចុប្បន្នកំពុង​មាន​ការប្រែប្រួល​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ក្តី ប៉ុន្តែ​នា​ជ្រុង​មួយ​នៃ​ផែនដី​នេះ នៅ​មានកុ​សម្ព័ន្ធ​១​ក្រុម​ដែល​ក្នុងអំឡុង ២០.០០០​ឆ្នាំ​មកហើយ ពួកគេ​ពុំ​មាន​…​ប្រែប្រួល​អ្វី​ទាំងអស់ ។​

    ហេតុការណ៍​នេះ​កើតឡើង​គ្រាឧ​ទ្ធ​ម្ភាច​ក្រមួយ​បាន​ហោះហើរ​ទៅ​កាន់​តំបន់​ព្រំដែន​ប្រេ​ស៊ីល និង​ពេ​រ៉ូ ចៃដន្យ​ជួប​ព្យុះ​បង្ខំចិត្ត​ត្រូវ​បន្ទាប​ចុះ ស្មាន​ពុំ​ដល់​ថា អ្វីៗ​ដែល​ពួកគេ​ប្រទះ​ឃើញ​ពិតជា​ពុំ​នឹក​ស្មាន​ដល់ ។​

    ​អ្នក​ថតរូប​ស្ថិត​លើ​យន្តហោះ​បាន​តាមឃ្លាំមើល​កុលសម្ព័ន្ធ​មនុស្ស​នេះ​ឃើញ​ពួកគេ ភិតភ័យ​យ៉ាងខ្លាំង នាំគ្នា​វែក​ព្រៃ​លាក់ខ្លួន ។​

    តាមរយៈ​រូបភាព​បង្ហាញថា ទោះបី​ពួកគេ​ភ័យខ្លាច​ព្រោះ​ឃើញ “​សត្វ​ចម្លែក​” លើ​អាកាស តែ​ពួកគេ​នៅ​មាន​ស្មារតី​ក្លាហាន​លើក​ព្រួញ​ស្នា តម្រង់​…​បាញ់ ។​

    ​ដើម្បី​បញ្ចៀស​ការ​បំភ័យ ពួកគេ​អ្នក​ថតរូប​បាន​ឲ្យ​យន្តហោះ​ឡើង​លើ​ខ្ពស់​វិញ ។​

    ​តាម​ការសិក្សា​ក្រុមមនុស្ស​នេះ ត្រូវបាន​គេ​ចាក់​បញ្ចូល​ក្នុង​ចំណោម​កុលសម្ព័ន្ធ​ពុំទាន់ “​មានឈ្មោះ​” តម្រូវ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ដោះស្រាយ​អំឡុង​ឆ្នាំ ២០០៨-២០១០ ។ ប៉ុន្តែ​ដោយ​ពួកគេ ប្តូ​រលំនៅ​ញឹកញាប់​ពេក ទើប​ពុំ​ទាន់​អនុវត្តបាន ។​

    គួរកត់សម្គាល់​ថា ព្រៃ​អា​ម៉ា​ហ្សូ​ន​មាន​កុលសម្ព័ន្ធ​ប្រមាណ ១០០ កំពុង​រស់នៅ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ