• គុនខ្មែរ​កីឡាការិនី នៅ ស្រីពៅ ជាប់ជា​កីឡាការិនី​ឆ្នើម ប្រចាំ​ឆ្នាំ២០១៨ របស់កម្មវិធី WCL

    (ភ្នំពេញ)៖ គុនខ្មែរកីឡាការិនី នៅ ស្រីពៅ ត្រូវបានសង្វៀនប្រដាល់នៅប្រទេសមីយ៉ាន់ម៉ា ដែលមានឈ្មោះថា World Lethwei Championship បានជ្រើសរើសជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីរូបនេះ ទទួលបានជោគជ័យពីការប្រកួតកន្លងមក ដោយចុងក្រោយបានយកឈ្នះកីឡាការិនី Shwe Nida នៅថ្ងៃទី២ ខែមិថុនា។

    ស្រីពៅ បានកាន់កំណត់ត្រាថ្មីមួយជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសមីយ៉ាន់ម៉ា ក្នុងកម្មវីធី World Lethwei Championship ដូច្នេះហើយបានជាកម្មវិធីខាងលើ បានសម្រេចជ្រើសរើសយកកីឡាការិនីគុន ខ្មែររូបនេះ ធ្វើជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៨ តែម្តង។

    គួរបញ្ជាក់ដែរថា ស្រីពៅ បានទៅប្រកូតនៅសង្វៀន WLC ក្នុងប្រទេសមីយ៉ាន់ម៉ាបាន ២ដង ហើយទទួលបាន ជ័យជម្នះទាំង ២ដងដូចគ្នាថែមទៀតផង។ ការប្រកួតរបស់កីឡាការិនីកម្ពុជារូបនេះទទួលបានការចាប់អារម្មណ៍ ខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន ដែលធ្វើឲ្យកក្រើកដោយបានផ្តួលកីឡាការិនីម្ចាស់ផ្ទះទាំង ២លើក៕

    ប្រភព៖ Khmertalking

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ