• ជនបរទេសពីរនាក់ប្តីប្រពន្ធ ​យំ​ឱបកូនស្រី ធ្លាក់លើរ៉ឺម៉កកង់បី បោកក្បាលនិងថ្នល់ ហូរឈាមពេញផ្លូវ

    ខេត្តសៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលអោយក្មេងស្រីម្នាក់ធ្លាក់ពីលើរ៉ឺម៉កកង់បី (Tuk Tuk)ដួលបោកក្បាលផ្នែកខាងក្រោយ ឈាមហូរសន្លប់ធំ ឪពុកម្តាយ គិតតែពីយំស្រែកអោបកូនរកគេជួយ ធ្វើអោយមានការភ្ញាក់ផ្អើលកកស្ទះចរាចរណ៍ពេញផ្លូវ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅចំនុចផ្លូវក្រោយ សណ្ឋាគារ​ ឡាប៉េ ទល់មុខ ផ្សារអាស៊ីផ្លាស្សា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប នៅម៉ោងប្រមាណ០៦និង៣០ល្ងាចថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

    តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាគេឃើញភាគីរ៉ឺម៉កកង់បី បើកលឿនហើយជែងទៅប៉ះគូថរថយន្ត (Camary) កាម៉ារី ពណ៍ខ្មៅ មួយគ្រឿង ហើយរ៉េចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកម័រនីញ ពណ៌ស (Morning) ទើបបណ្តាលអោយក្មេងស្រីធ្លាក់បោកក្បាល សន្លប់ធំតែម្តង។

    តាមម្តាយរបស់ក្មេងស្រីរងគ្រោះបានអោយដឹងថា គាត់ជាជនជាតិ អាមេរិច ហើយកូនស្រីអាយុជាង ១០ឆ្នាំ ។

    បច្ចុប្បន្នត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនហើយទើបឃើញសមត្ថកិច្ចជំនាញចរាចរមកដល់ធ្វើការវាស់វែងចំណែកឯអ្នកបើរTuk Tuk កំពុងរងចាំការដោះស្រាយ៕

    ប្រភព៖ kmnnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ