• ជនបង្កឈ្មោះ ឆេង រស្មី ដែលបានជះស្រារបៀរទៅលើ ទេព បូព្រឹក្ស បានចូលខ្លួនមកសារភាពកំហុសហើយ

    លោក ហេងឡុង ដែរត្រូវបានគេស្គាល់ថាជាគូរស្នេហ៍តបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យមហាជនបានដឹងថា នៅកាលព្រឹកថ្ងៃនេះក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី។ បើរយោងទៅតាមពាក្យសម្តីរបស់ជនបង្ករនោះបានប្រាប់ឲ្យដឹងថា ខ្លួនស្រវឹងទើបបានជាបង្កហេតុបែបនេះ ទោះជាមានការឆ្លើយតបមកបែបនេះ ទេព បូព្រឹក្សនៅតែរក្សាជំហរ ឲ្យ ជនបង្ក និងអ្នកពាក់ព័ន្ធ សុំទោសរូបនាងជាសាធារណៈ ព្រមទាំងមានសំណងចំនួន១០ម៉ឺនដុល្លារ។

    បើរយោងទៅតាមគណនីផេកផ្លូវការរបស់លោក ហេង ឡុង បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេងរស្មី ដែលជាអ្នកគប់កំប៉ុងមកលើកញ្ញា។ ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ? តើភាពឈឺចាប់និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងឱ្យមហាជនជួយរកយុត្តិធម៌?

    សំណូមពររបស់ភាគីទេពបូព្រឹក្សមាន ៣ ចំណុចដូចខាងក្រោម៖

    ទី១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ
    ទី២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ម៉ឺនដុល្លារ
    ទី៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី)។

    ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន”។

    សូមរំលឹកផងដែរថានៅកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីអំពើហិង្សារ ជះស្រាបៀរ និងគប់កំប៉ុងទៅលើតារាចម្រៀង ទេព បូព្រឹក្ស នៅចំណុចភោជនីយដ្ឋាន “សមុទ្រ” នៅតាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នងនោះផងដែលក្រោយពីបានដាក់ពាក្យបណ្តឹង ទេព បូព្រឹក្ស បានបញ្ជាក់ថា កញ្ញាបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូប គឺ បុរសដែលបានជះស្រាមកខ្លួន, ម្ចាស់ហាង “សមុទ្រ” , អ្នករៀបចំកម្មវិធី និង បុគ្គលមួយរូបដែលអះអាងថាជាម្តាយរបស់ជនបង្កដែលបានទះកំផ្លៀងមកលើអ្នករាំរបស់ខ្លួនរហូតដល់ទៅ៣កំផ្លៀង និងទាមទារសំណង ១០ម៉ឺនដុល្លារអាមេរិក។ ដោយសំណងនោះកញ្ញាបានបញ្ជាក់ថា នឹងយកទៅបរិច្ចាគឲ្យទៅគន្ធបុប្ផា និងកុមារកំព្រាជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ