• មហាសេដ្ឋីអាយុ ១០០ឆ្នាំ ជនជាតិសិង្ហបុរីម្នាក់ នៅតែខំប្រឹងទៅធ្វើការជារៀងរាល់ថ្ងៃ! តើយើងគួរសរសើរ ឬអាណិតគាត់?

    នៅក្នុងខែមីនាឆ្នាំ ២០១៨ ទស្សនាវដ្ដី Forbes បានចុះផ្សាយពីតារាងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ហើយមានមហាសេដ្ឋីពិសេសម្នាក់ធ្វើអោយយើងចាប់អារម្មណ៏ជាងគេ ពីព្រោះតែគាត់មានអាយុ ១០០ឆ្នាំហើយនៅឆ្នាំនេះតែគាត់នៅតែបន្តធ្វើការជារៀងរាល់ថ្ងៃ។

    បុរសម្នាក់នោះគឺលោក Chang Yun Chung ស្ថាបនិកប៉ុស្តិ៍សមុទ្រអន្តរជាតិប៉ាស៊ីហ្វិក (PIL) ដែលមានទ្រព្យសម្បត្តិចំនួន $1.9ពាន់លានដុល្លារដែលមានដើមកំណើតមកពីប្រទេសសិង្ហបុរី។

    នៅក្នុងបទសម្ភាសន៏មួយកាលពីពេលថ្មីៗនេះជាមួយស្ថានីយទូរទស្សន៏ CNBC លោក Chang បានប្រាប់អោយដឹងថាគាត់នៅតែចូលមើលនៅក្នុងទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន PIL ជារៀងរាល់ថ្ងៃដើម្បីធានាពីប្រតិបត្តិការកំពុងដំណើរការស្របគ្នា ទោះគាត់បានប្រគល់តួនាទីជាប្រធានប្រតិបត្តិទៅអោយកូនប្រុសរបស់គាត់ឈ្មោះ Teo Siong Seng កាលពីដើមឆ្នាំនេះក៏ដោយក្ដី។

    គាត់បាននិយាយថា «ជារៀងរាល់ថ្ងៃខ្ញុំសរសេររាល់សកម្មភាពរបស់ខ្ញុំដាក់ក្នុងកំណត់ហេតុរបស់ខ្ញុំ។ គ្រប់ប្រធាននាយកដ្ឋានតែងមកជួបសំណេះសំណាលនឹងខ្ញុំ។ ខ្ញុំមិនអាចនៅផ្ទះបានទេ ខ្ញុំច្បាស់ជាមានអារម្មណ៏ថាអផ្សុកណាស់» មហាសេដ្ឋីដែលខំតស៊ូពីបាទដៃទទេររូបនេះបាននិយាយថា ការធ្វើបែបនេះវាក្លាយជាទម្លាប់របស់គាត់ដែលបានធ្វើអោយគាត់សកម្មនិងមកធ្វើការជារៀងរាល់ថ្ងៃ។ ចំណែកអាថ៍កំបាំងរបស់គាត់ចំពោះការរស់នៅបានយូរបែបនេះមានដូចជា៖ «មិនត្រូវបញ្ចេញកំហឹង នៅអោយឆ្ងាយពីបារីនិងអាល់កុល ហាត់ប្រាណអោយបានទៀងទាត់ អនុវត្តរបបអាហារដែលល្អដល់សុខភាព»

    លោកចាងក៏បានបង្រៀនកូនប្រុសរបស់គាត់អោយទទួលបានការគោរពចំពោះបុគ្គលិក តាមរយះភាពសុចរិតនិងភាពជាអ្នកដឹកនាំល្អមួយរូបប្រសើរជាងជាមនុស្សកាចប្រើប្រាស់កំហឹងនិងមិនសមរម្យ។ Teo បាននិយាយថា «វាជារឿងលំបាកណាស់ក្នុងការធ្វើ ប៉ុន្តែខ្ញុំគិតថាខ្ញុំកំពុងសិក្សាពីវាម្ដងបន្តិចៗ»។ គាត់បន្តថា «បញ្ហានៅក្នុងការធ្វើអាជីវកម្មណាមួយ ពិសេសបញ្ហាការដឹកជញ្ជូនមានភាពមិនប្រាកដប្រជាច្រើន។ វាអាចមានបញ្ហានយោបាយ បញ្ហាបច្ចេកទេស ឫឧប្បត្តិហេតុ។ គ្មានអ្វីអាចជួយក្នុងការបាត់បង់កំហឹងរបស់អ្នក ហើយទទួលបានភាពជោគជ័យទេ។ ដូច្នេះការរក្សាភាពស្ងប់ស្ងាត់គឺជាអ្វីដែលខ្ញុំបានរៀនពីគាត់ ហើយខ្ញុំនៅតែបន្តរៀនពីគាត់ថែមទៀត»

    ទាក់ទងនិងមហាសេដ្ឋីរូបនេះ មានមតិមួយចំនួនតែងតែសរសើរ និងគាំទ្រទង្វើររបស់គាត់ ដែលមានភាពឧស្សារហ៍ព្យាយាម ទោះអាយុចាស់ក្តីតែនៅខំតស៊ូនិងការងារមិនខ្ជិលច្រអូស។ ប៉ុន្តែមានមតិខ្លះទៀតផ្ទុយពីការគិតនេះ ដោយនិយាយថា ខ្លួនចាស់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ ហេតុអ្វិមិនរកពេលសម្រាកផ្ទាល់ខ្លួនសម្រាប់ពេលវាលាចុងក្រោយទៅ។ អ្នកដឹកនាំ និងជាមនុស្សជោគជ័យតែងតែចេះបែងចែកពេលវាលា សម្រាប់ខ្លួនឯង និងក្រុមហ៊ុន។ ចំពោះអ្នកវិញតើមានយបល់យ៉ាងណាវិញ?

    ប្រភព ៖ https://www.worldofbuzz.com/this-100yo-singaporean-is-the-worlds-oldest-billionaire-and-he-still-works-every-day/

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ