• ជឿអត់! ការសិក្សាស្រាវជ្រាវបង្ហាញថា ការទៅមើលការប្រគុំតន្រ្តី K-Pop អាចជួយបង្កើនអាយុរបស់អ្នក

    ​ពិតជាប្លែកអារម្មណ៏ដែរពេលដែលបានលឺថាការសិក្សាថ្មីមួយ បានបង្ហាញថាការចូលរួមក្នុងការប្រគុំតន្រ្តីរបស់ K-Pop ដោយផ្ទាល់អាចជួយបង្កើនអាយុរបស់អ្នករហូតដល់ទៅ ១០ឆ្នាំឯណោះ។

    ការសិក្សានេះត្រូវបានធ្វើឡើងជាគម្រោងរួមគ្នារវាងសាកលវិទ្យាល័យ 02 arena និង សាស្រ្តាចារ្យរងសាកលវិទ្យាល័យ Goldsmith លោក Patrick Fagan ។
    ពួកគេនិយាយថារយះពេលត្រឹមតែ ២០នាទីនៃពេលវេលាដែលមានអារម្មណ៏ផ្ទាល់នៅកន្លែងប្រគុំតន្រ្តីរបស់ក្រុមចម្រៀង អាចនាំអោយមានការកើនឡើង ២១%នៃអារម្មណ៏ដែលមានសុខុមាលភាព។

    ការស្រាវជ្រាវបន្ថែមទៀតបាននិយាយថា «ភ្ជាប់ដោយផ្ទាល់នូវកម្រិតខ្ពស់នៃសុខុមាលភាពជាមួយនឹងការកើនឡើងអាយុបាន​ ៩ឆ្នាំ» ដែលមានន័យថាអាចមានទំនាក់ទំនងខ្លាំងរវាងការដើរទៅមុខនៃការប្រគុំតន្រ្តីរបស់ក្រុមចម្រៀងនិងរយះពេលដែលអ្នករស់នៅ។ អ្នកដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវសកម្មភាពសុខុមាលភាពមានដូចជា ការធ្វើយូហ្គា ដើរហាត់ប្រាណដោយបណ្ដើរសត្វចិញ្ចឹម និងការចូលរួមការប្រគុំតន្រ្តី ខណះពេលដែលការធ្វើតេស្តចិត្តសាស្រ្តនិងការធ្វើតេស្តបេះដូងបានធ្វើឡើង។

    លទ្ធផលបានរកឃើញថាមនុស្សដែលមើលការប្រគុំតន្រ្តីមានអារម្មណ៏រីករាយជាង ២៥% ជាងអ្នកដែលមិនបានចូលរួម ហើយការប្រាស័យទាក់ទងជាមួយអ្នកដទៃកើនឡើង ២៥% ផងដែរ។ ចំពោះការជំរុញផ្លូវចិត្តវិជ្ជមានមានការកើនឡើង ៧៥%ឯណោះ។

    ការសិក្សានេះមិនមែនមានតែមួយនេះឡើយ ដែលបង្ហាញថាការចូលរួមការសម្ដែងតន្ត្រីផ្ទាល់គឺមានផលល្អសម្រាប់សុខភាពរបស់អ្នក។ ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Missouri ដែលបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិចិត្តសាស្រ្តវិជ្ជមានបានសន្និដ្ឋានថា តន្រ្តីកន្ត្រាក់អារម្មណ៏មាន «ឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង» លើសុខុមាលភាព។ ចឹងហើយនៅពេលអ្នកណាម្នាក់សួរអ្នកថាម៉េចបានជាចូលចិត្តស្ដាប់បទ K-Pop ម៉េស? ប្រាប់ពួកគេទៅថាវាល្អសម្រាប់សុខភាពរបស់អ្នក៕

    ប្រែសម្រួលដោយ៖ Dy
    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ