• ស្ថានទូត​អាមេរិក​ប្រចាំនៅ​រាជធានី​ភ្នំពេញ ប្រកាសផ្អាក​បង្ហោះ​ព័ត៌មាន​មួយចំ​នួន ដោយសារ​មានបញ្ហាថវិកា​ពីរដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន

    (ភ្នំពេញ)៖ ដោយសារមានបញ្ហាបែងចែកថវិកាសំរាប់ចំណាយក្នុងនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក, នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានប្រកាសថា ការបង្ហោះព័ត៌មាន មួយចំនួន និងរូបភាពថ្មីៗនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នេះត្រូវផ្អាកបណ្តោះអាសន្ន (មិនទៀងទាត់) រហូតទាល់តែមាន កិច្ចដំណើរការការងារមានភាពពេញលេញឡើងវិញ។

    ទោះបីយ៉ាងណាស្ថានទូតអាមេរិកនៅភ្នំពេញ បានបញ្ជាក់ថា ការបង្ហោះព័ត៌មានក្នុងករណីបន្ទាន់ទាក់ទង នឹងសុវត្ថិភាព និងសន្តិសុខ។

    តាមរយៈ Facebook នៅថ្ងៃនេះស្ថានទូតអាមេរិកបានបង្ហាញខ្លឹមសារយ៉ាងដូច្នេះថា៖ «ដោយសារមានបញ្ហានៅ ក្នុងការកំណត់ការបែងចែកថវិកាសំរាប់ចំណាយក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក គណនេយ្យនេះនឹងមិនមានបង្ហោះខ្លឹមសារ និងរូបភាពថ្មីៗទៀងទាត់ទេ រហូតទាល់តែកិច្ចដំណើរការការងារមានភាពពេញលេញឡើងវិញ ដោយលើកលែងតែករណីព័ត៌មានបន្ទាន់ទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខ។ សេវាទាក់ទងនឹងលិខិត ឆ្លងដែន និងទិដ្ឋាការទាំងអស់ដែលបានកំណត់ពេលរួចហើយ នៅស្ថានទូតអាមេរិក នៅភ្នំពេញ នឹងបន្តធ្វើ ដដែល។ ចំពោះព័ត៌មានស្តីពីសេវា និងកិច្ចដំណើរការការងាររបស់យើង»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ