• ហេតុអ្វីអ្នកទិញកុំព្យូទ័រចង់បានតែ SSD ជាជាង HDD?

    នៅពេលដែលអ្នករកទិញកុំព្យូទ័រ ប្រាកដណាស់អ្នកច្បាស់ជាឆែកមើលអំពីលក្ខណៈសម្បត្តិផ្សេងៗ កម្លាំងម៉ាស៊ីន ឬអង្គផ្ទុកទិន្នន័យជាដើម។ បើនិយាយពីអង្គផ្ទុកទិន្នន័យ សព្វថ្ងៃនេះមាន ២ ប្រភេទ ដែលពេញនិយមខ្លាំងជាងគេគឺ Hard Disk Drive (HDD) និង Solid State Drive (SSD)។

    អង្គផ្ទុកទិន្នន័យទាំង ២ នេះមានសម្រាប់ប្រើប្រាស់ទាំងលើ កុំព្យូទ័រលើតុ និងយួរដៃ ហើយវាខុសប្លែកគ្នាត្រង់ថា SSD មានល្បឿនលឿនក្នុងការបញ្ចូល និងចម្លងទិន្នន័យជាង HDD ខ្លាំង ប៉ុន្តែតម្លៃរបស់ SSD ក៏ថ្លៃជាង HDD ខ្លាំងដែរ។

    Hard Disk Drive (HDD) គឺជាអង្គផ្ទុកទិន្នន័យ ដែលបង្ហាញខ្លួនក្នុងឆ្នាំ ១៩៥៦ ដោយក្រុមហ៊ុន IBM។ វាប្រើប្រាស់រលកម៉ាញ៉េទិច ដើម្បីបញ្ចូល និងចម្លងទិន្នន័យ ដែលក្បាលសម្រាប់បញ្ចូល និងចម្លងទិន្នន័យនេះស្ថិតនៅលើថាសបង្វិលមួយ។ HDD មានល្បឿនលឿនក្នុងការបញ្ចូល និងចម្លងទិន្នន័យគឺអាស្រ័យទៅនឹងរង្វិលជុំរបស់ថាសនេះហើយ។ ល្បឿនរង្វិលជុំរបស់ថាសនេះមានចាប់ពី 5400 rpm (Revolution per Minute), 7200 rpm និងសម្រាប់កុំព្យូទ័រប្រភេទ Server វិញ ល្បឿនរង្វិលរបស់ថាស HDD នេះមានដល់ 15000 rpm ឯណោះ។

    រីឯ Solid State Drive (SSD) វិញគឺជាអង្គផ្ទុកទិន្នន័យ ដែលប្រើ Microchip ដោយវាមិនមានថាសសម្រាប់វិលឡើយ និយាយរួមទៅ SSD ប្រៀបដូចជា Flash Drive តូចៗអ៊ីចឹង គ្រាន់តែវាមានវិមាត្រធំ មានល្បឿនលឿន និងផ្ទុកទិន្នន័យបានច្រើនជាង។ កាលពីពេល SSD លេចមុខដំបូងនៅលើទីផ្សារ មានពាក្យចចាមអារ៉ាមថា ទិន្នន័យដែលផ្ទុកនៅក្នុងនោះនឹងបាត់បង់ក្នុងរយៈពេឡ ២ ទៅ ៣ ឆ្នាំក្រោយ ព្រោះវាមិនប្រើប្រាស់ថាសបង្វិល ដោយបង្កើតកម្លាំងម៉ាញ៉េទិចដូច HDD។ ផ្ទុយទៅវិញ ទិន្នន័យនៅលើ SSD ត្រូវបានបញ្ជាក់ថាអាចរក្សារទុកបានរហូតដល់ ២០០ ឆ្នាំឯណោះ។

    ចង់​ដឹង​កុំព្យូទ័រ​របស់អ្នក HDD ឬ SSD ឆែកទីនេះ

    ខាងក្រោមនេះជាភាពខុសគ្នារវាង HDD និង SSD ដែលអ្នកគួរពិចារណាមុនពេលសម្រេចចិត្តទិញវា៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ