• វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ដែលតម្លៃជិត៤០លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការហើយ

    ​​​​​​​​ អគារសិក្សាលំដាបន់អន្តរជាតិសង់លើផ្ទៃដីទំហំ ៧៥,៧៥០​ ម៉ែត្រការ៉េ ​មាន​ទីតាំង​កំពុងអភិវឌ្ឍយ៉ាងមមាញឹក ដែលស្ថិតនៅ ភូម​អន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ ​ការ​សិក្សា​នៅ​ទីនោះ​ មាន​ពោល​ពេញ​ដោយ​ស្តង់ដា និង​សុវត្ថិភាព​ ព្រោះ​ថា ​ការសាងសង់​បំពាក់​ទៅ​ដោយ​ឧបករណ៍​សម្ភារការិយាល័យ លិក្ខូបករណ៍​តាមបន្ទប់រៀនទំនើប និងទាន់សម័យ ព្រមទាំងមានប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃ​ថាមពល​ប្រើប្រាស់ ការបង្ការ​អគ្គិភ័យ បណ្តាញ​ត្រួត​ពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយ​និង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិជ្ជា​ព័ត៌មានគ្រប់អគារទាំងអស់។

    គួរបន្ថែមថា អគារទាំងអស់រួមមាន អគារសិក្សា ២ មានកម្ពស់ ៥ជាន់ មានបន្ទប់រៀន ចំនួន៨១ បន្ទប់ ដែលអាចទទួលនិសិ្សតបានពី ៦.០០០-៧.០០០​នាក់ (សរុប៣វេនសិក្សា) អគាររដ្ឋបាល១ កម្ពស់៣ជាន់ ដែលនៅក្នុងអគារនោះមានអាហារដ្ឋាន១កន្លែង បណ្ណាល័យ១ កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន៤៧បន្ទប់ ដែលអាចទទួលនិស្សិតស្នាក់នៅសរុបចំនួន ១៣៧នាក់ ទីធ្លា សម្រាប់ចតយានយន្តធំទូលាយ​ទីលានបាល់ទាត់ ទំហំ ៨.០៨៨ម៉ែត្រការ៉េ ​ បាល់បោះ និងបាល់ទះ ទំហំ ​១.៤៣៨ ម៉ែត្រការ៉េ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ