• អួលដើមក! ជីវិតជាកងទ័ព គឺពិតជាកំសត់ណាស់៖ « ប៉ាមកដល់ហើយកូនសម្លាញ់… »

    ជីវិតជាកងទ័ពក្រៅពីកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រជាជនគឺនៅមានការងារជាច្រើនសំរាប់ ជួយដល់កសិករក្រីក្រដូចជា ជួយលើកផ្ទះ ជួយពន្លត់អគ្គីភ័យ ជួយច្រូតកាត់ស្រូវ ជួយបង្រ្កាបបទល្មើសផ្សេងៗ ហើយជាពិសេសសំរាប់កងទ័ពផ្ទាល់គឺមិនភ្លេចទេដៃម្ខាងកាន់អាវុធដៃម្ខាងបង្ករបង្កើនផល ហើយនេះហើយជាជីវិតកងទ័ពខ្មែរ។

    តួនាទីភារកិច្ចនិងកាតព្វកិច្ចរបស់កងទ័ព គឺស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ ដូចនេះហើយពួកគាត់ត្រូវប្រចាំការរាល់ថ្ងៃដោយគ្មានពេលសម្រាកឡើយ។ ជាក់ស្តែងដូចករណីមេបញ្ជាការរងកងពលម្នាក់ ជួប មេត្តា «Choub Metta» បានបង្ហោះសារតាមហ្វេសប៊ុក សម្តែងពីចិត្តត្រេកអរពន់ពេក ដែលបានទទួលការអនុញ្ញាត្តិពីមេបញ្ជាការកងពល ឲ្យបានឈប់សម្រាក ដើម្បីមានពេលមកមើលថែទាំកូនរបស់ខ្លួនដែលកំពង់ឈឺធ្ងន់ សម្រាកក្នុងពេទ្យគុន្ធបុប្ផា។

    លោក Choub Metta បានសរសេររៀបរាប់ ដោយកំសត់ថា ៖ “ប៉ាមកដល់ហើយកូនសម្លាញ់.. សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម មេបញ្ជាការកងពល ដែលបានអនុញ្ញាតច្បាប់ដល់ខ្ញុំបាទបានមកមើលកូន និងសូមអរគុណជាអនេកចំពោះលោកគ្រូ-អ្នកគ្រូពេទ្យគន្ធបុប្ផា ជួយសង្គ្រោះកូនរបស់ខ្ញុំបាទបានទាន់ពេលវេលា”

    ក្រោយពីបានបញ្ចេញសារនេះហើយ យើងឃើញថាបងប្អូនខ្មែរយើងបានបង្ហាញពីអារម្មណ៍អាណិតស្រលាញ់ និងបានចែកចាយសាររបស់គាត់នៅក្នុងបណ្តាញសង្គមហ្វេស៊ុក រហូតដល់រាប់ពាន់ស៊ែ។ ទាំងនេះធ្វើឲ្យលោក Choub Metta រំភើបចិត្តខ្លាំងរហូតដល់ចេញសារជាថ្មីថា “នេះជាលើកទី១ហើយ ដែលចាប់តាំងពីខ្ញុំបានលែង facebook មក មិនដែលបានទទួល like, share និង comment ដ៏ច្រើនលើសលប់បែបនេះទេ។ ក្នុងនាមខ្ញុំជាមេបញ្ជាការរងកងពលម្នាក់ សែនរំភើបចិត្តឥតឧបមារ ស្ទើរស្រក់ទឹកភ្នែក…នេះសបញ្ជាក់ថា បងប្អូនជនរួមជាតិយើងស្រឡាញ់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅព្រំដែន ស៊ូឃ្លាតឆ្ងាយប្រពន្ធកូន ដើម្បីការពារជាតិ ទឹកដី និងប្រជាជន ក្រោមការដឹកនាំដ៏ត្រជាក់ត្រជុំ និងឈ្លាសវៃរបស់សម្តេចតេជោ។ សូមគោរពជូនពរជនរួមជាតិទាំងអស់មានសេចក្តីសុខសេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ: អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។”

    នេះបញ្ជាក់ថាខ្មែរនៅតែគោរពនិងស្រលាញ់ខ្មែរដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ