• ក្រុមហ៊ុន Boeing និង Sikorsky បង្ហាញ​ឧទ្ធម្ភាគចក្រ​ជំនាន់ថ្មី ផលិតឡើងសម្រាប់តែកងទ័ព​អាមេរិក

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិត​យន្តហោះ​អាមេរិក ស៊ីកូស្កាយ (Sikorsky) និងប៊ូអ៊ីង (Boeing) បានបង្ហាញរូបភាព​នៃឧទ្ធម្ភាគចក្រ SB-1 Defiant ជាលើក​ដំបូង ដែលខ្លួនបាន​និងកំពុងអភិវឌ្ឍន៍ឲ្យ​​យោធា​អាមេរិក។ នេះបើ​តាមការដកស្រង់ការ​ផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។

    បើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន Boeing ឧទ្ធម្ភាគចក្រ SB-1 Defiant ត្រូវបាន​រចនាឡើង ដើម្បីអាចធ្វើការ​ហោះ​ហើរ​​បាន​លឿន ​និងឆ្ងាយជាងឧទ្ធម្ភាគចក្រ​ធម្មតាៗនាពេល​បច្ចុប្បន្ន ហើយវាក៏មានសមត្ថភាព​ធ្វើចលនា​បាន​រហ័ស​និងងាយស្រួល​ផងដែរ។

    គួរជម្រាបថា ឧទ្ធម្ភាគចក្រ Defiant ពីដំបូងឡើយ​ត្រូវបានគ្រោងថា នឹងធ្វើការហោះហើរ​​សាកល្បង​ក្នុង​ឆ្នាំ២០១៨​នេះ តែ​​បន្ទាប់ពីរកឃើញ​មានបញ្ហាផ្នែក​បច្ចេកទេស គម្រោងនៃការ​ធ្វើតេស្តក៏ត្រូវបាន​លើកទៅកាន់​ឆ្នាំ២០១៩ ខាងមុខនេះវិញ។ ​ក្រុមហ៊ុន Boeing និង Sikorsky កំពុងប្រកួត​ប្រជែងជាមួយ​​យន្តហោះ V-280 Valor Tiltrotor របស់ក្រុមហ៊ុន Bell ដែលជាប្រភេទ​​យន្តហោះ​មានសមត្ថភាពហោះ​ឡើងត្រង់ដូច​ឧទ្ធម្ភាគចក្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ