• កីឡាករ​ប្រដាល់ អេ រដ្ឋា ជាកូនសិស្សលោក អេ ភូថង ត្រូវ​បានជួបគ្រោះថ្នាក់ចរាចរណ៍ កិនបែក​ប្លោកនោម និងដាច់​សរសៃ​ក្រលៀន

    ភ្នំពេញ ៖ កីឡាករ​ប្រដាល់សេរី អេ រដ្ឋា កូនសិស្សលោក​អេ ភូ​ថង បាន​រងគ្រោះថ្នាក់​ចរាច​រ ត្រូវ​រថយន្តបុក​និង​កិន​បន្ថែម រហូត​បែក​ប្លោកនោម បែក​ពោះវៀន ដាច់​ស​សៃ​រ​ឈាម​ក្រលៀន រួច​ក៏ត្រូវ​វះកាត់​ក្រលៀន ហើយ​ទាំង​ខ្លួន​កំព្រា​ឳ​ពុក​ម្ដាយ សុខចិត្ត​ដើរ​សាត់​ឆ្ងាយ​មក​ប្រឡូក​សង្វៀន ដើម្បី​បាន​លុយ​មក​ចិញ្ចឹម​ខ្លួន និង​បងប្អូន ព្រោះតែ​ជីវភាព​ក្រីក្រ តែ​ពេលនេះ​សង្ឃឹម​អី​ទៀត ។ កីឡាករ​ប្រដាល់ អេ រដ្ឋា ជួប​គ្រោះថ្នាក់​ចរាចរ នៅ​ច្បារអំពៅ ទល់​មុននឹង​បុរី​លុច​សារី មិន​ត្រឹមតែ​បុក​ទេ គឺ​ថែមទាំង​ថយ​កិន​ថែម​ទៀតផង ។​

    ​គ្រួសារ​លោកគ្រូ អេ ភូ​ថង និយាយ​ទាំង​ទឹកភ្នែក ដោយ​កូនសិស្ស​របស់លោក​គ្រូ កីឡាករ អេ រដ្ឋា ត្រូវ​ឡាន​បុក ហើយ​កិន​ទៀត រហូត​បែក​ប្លោកនោម ដាច់ពោះ​វែ​ន និង​ដាច់​សរសៃឈាម ខណៈ​ពេលនេះ​កំពុង​ត្រូវការ​ឈាម​ជាបន្ទាន់ ។​

    ​បន្ទាប់ពី​អតីត​កីឡាករ​ប្រដាល់​គុណ​ខ្មែរ នឹង​ជា​គ្រូបង្ហាត់​នៅ​ក្លឹប​អេ​ភូ​ថង​កីឡា លោក​អេ ភូ​ថង នៅ​រសៀល​ថ្ងៃទី​២៦ ធ្នូ​នេះ បានធ្វើ​ការផ្សាយ​ផ្ទាល់​អំពាវនាវ​សុំ​ឈាម នឹង​ថវិកា​ពី​សប្បុរសជន ដើម្បី​ជួយសង្គ្រោះ​ដល់​កូនសិស្ស​របស់​គាត​គឺ កីឡាករ អេ រដ្ឋា អ្នកប្រើប្រាស់​ហ្វេ​ស​បុក​ម្នាក់​ឈ្មោះ Ah Ry Nuon បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​របស់គាត់​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ​នេះ​ថា ស្អែក​ប្អូន​ជូន​គាត់​១​លាន​រៀល ជួយ​បាន​តិចតួច​តែ​មិនបាន​ទៅ​ផ្ទាល់​ទេ​ព្រោះ​ប្អូន​កូនខ្ចី ។​

    ​អ្នកប្រើប្រាស់​ដដែល​ក៏​អំពាវនាវ​អោយ បងប្អូន​ជួយ​គាត់​ផង​អាណិត​គាត់​ណាស់​ខ្ចីលុយ​គេ 2000​រៀល ដាក់​តាម​ខ្លួន​ដល់ពេល​ជួប​គ្រោះថ្នាក់ មាន​លុយ​ក្នុង​ខ្លួន​តែ 2000​រៀល ប្រឹង​ប្រដាល់​ចិញ្ចឹម​គ្រួសារ ជីវភាព​គាត់​លំបាក​ណាស់​។​

    ​ស្ដាប់​រឿង​គាត់​ខ្ញុំ​ព្យាយាម​ទប់ទឹក​ភ្នែក​ណាស់ ព្រោះ​កំពុង​កូនខ្ចី ឱ​!​ម្ចាស់​ឡាន​អើយ ហេតុ​អី​អ្នក​ចិត្តខ្មៅ​ថយ​ឡាន​មក​កិន​គាត់​បន្ថែម​ធ្វេ​ី​អី អ្នក​មិន​អាណិត​ជីវិត​មនុស្ស​ទេ​អី​។​

    ​បងប្អូន​អ្នកតាមដាន កីឡាប្រដាល់ ប្រាកដជា​បាន​ស្គាល់​យ៉ាងច្បាស់ ពី​វត្តមាន​កីឡាករ​ដ៏​ល្បីឈ្មោះ​ម្នាក់ ដែលមាន​ឈ្មោះថា អេ រដ្ឋា ។ កាលពី​យប់​ថ្ងៃទី​២៥​ធ្នូ លោក អេ រដ្ឋា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត LEXUS 570 ពណ៌​ស ដែល​សាក្សី​នៅ​កន្លែង​កេ​ី​ត​ហេតុ​អះអាងថា ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU-5876 ដែល​បើក​គេច​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​ខូ​ល​ទៅក្នុង​បុរី ហាយ​តិច លុ​ច្ស​សារី ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បណ្តាល​ឲ្យ​លោក​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដែល​ពេលនេះ លោក​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    ​ជាក់ស្តែង​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Kun Khmer Fighter ក៏បាន​សូម​អំពាវនាវ សប្បុរសជន​មេត្តាជួយ​បរិច្ចាគ​ឈាម​ជូន​កីឡាករ​រូបនេះ​ផង​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ក៏បាន​បង្ហោះ​សារ​ថា ជួយ​ស៊ែរ​ផង​បងប្អូន​កីឡាករ អេ រដ្ឋា ដែល​សព្វ​ថ្ងៃជា​កូនសិស្ស​របស់លោក​គ្រូ អេ ភូ​ថង ត្រូវការ​ឈាម​ជាបន្ទាន់​ប្រមាណ​ជាង ១០​ប្លោក​ទៀត​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាណ៍​កាលពី​ម្សិលមិញ ។​

    ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក អេ ភូ​ថង បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា “​គ្រួសារ​លោកគ្រូ អេ ភូ​ថង និយាយ​ទាំង​ទឹកភ្នែក​ពី​ប្រទេស​ថៃ ដោយ​កូនសិស្ស​របស់លោក​គ្រូ​កីឡាករ អេ រដ្ឋា ត្រូវ​ឡាន​បុក​ហើយ​កិន​ថែមទៀត​រហូត​បែក​ប្លោកនោម ដាច់​ពោះវៀន និង​ដា​ច់ស​សៃ​ឈាម ខណៈ​ពេលនេះ​កំពុង​ត្រូវការ​ឈាម​ជាបន្ទាន់ ។​

    ​បើតាម​ការ​បង្ហោះ​របស់ ម៉ន សា​ម៉េ​ត បានអោយដឹងថា កីឡាករ ម៉ន រដ្ឋា រឺ អេ រដ្ឋា បាន​ជួប​គ្រោះថ្នាក់​ចរាណ៍​ឡាន​បុក ដោយ​រងរបួស​បែក​ប្លោកនោម ហើយ​ពេលនេះ​កំពុងស្ថិត​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ