• ហួសចិត្ត! ជនបរទេស​ម្នាក់ វាយ​អ្នក​គ្រប់គ្រង​ធនាគារ Maybank ព្រោះខឹង​កាត់លុយ​សេវា​ ៥​ដុល្លារ នៅខណ្ឌចំការមន

    ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវ​នគរបាល​នាំខ្លួន​មក​ស្នាក់ការ​ប៉ុស្តិ៍ ក្រោយពី​បាន​ប្រើ​ហិង្សា​វាយ​ប្រធាន​ធនាគារ MaybanK បណ្ដាល​របួសស្រាល ដោយ​ខឹង​ថា បុគ្គលិក​ធនាគារ​កាត់​លុយ​ថ្លៃ​ដក​សេវាកម្ម ។​

    ​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ធនាគារ MaybanK-ATM ផ្ទះ​លេខ តាមផ្លូវ​៦៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

    ​ជនបង្ក​ហិង្សា​មានឈ្មោះ Leonard Anthony ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​យី​ស៊ូ​គ្រឹស្ទ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​២៩៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​ជិះ​ម៉ូតូ​កង់​បី​មក​ធនាគារ​នេះ ដើម្បី​មក​ដក​លុយ​នៅ​ទូរ ATM តែ​មិនដឹងថា លុយ​មាន​ឬ​អត់​ទេ​? តែ​ដក​លុយ​មិនបាន រួច​ក៏​ទៅ​សួរនាំ​បុគ្គលិក​ធនាគារ​ខាងក្នុង ដើម្បី​ដក​លុយ​ចំនួន​៣៥០​ដុល្លារ ក្រោយ​មក​ដក​លុយ​បាន​ហើយ តែ​បុគ្គលិក​ដក​លុយ​គាត់​ចំនួន​៥​ដុល្លារ ថ្លៃ​សេវាកម្ម ហើយក៏​បាន​សាកសួរ​នាំ ហើយក៏​មាន​បុរស​ម្នាក់​ជនជាតិខ្មែរ បាន​ឆ្លើយថា ជា​ប្រធាន​សាខា ធនាគារ ហើយ​សួរ​មូលហេតុ​អ្វី​បានជា​កាត់លុយ​ថ្លៃ​សេវា​៥​ដុល្លារ ហើយ​បុរស​នោះ ឆ្លើយថា រយៈពេល​៣​ខែ ជាគោលការណ៍​កាត់លុយ​រួច ក៏​បាន​ប្រកែក​ថា​មុន​និង​ដាក់​លុយ ខាង​ប្រធាន​ធនាគា​រថា លុយ​ដាក់​ក្នុង​កុង​កាត ATM រយៈពេល​៦​ខែ កាត់​តែ​៥​ដុល្លារ ម៉េច​បាន​៦​ខែ​កាត់លុយ​១០​ដុល្លារ​វិញ ហើយ​ក៏​ខឹង​វាយ​បុរស​ជា​ប្រធាន​មួយ​ដៃ​ទៅ​តែម្ដង និង​ក៏​មិន​បាន​រត់ តែ​សមត្ថកិច្ច​ចុះ​មក​នាំ​ស្នាក់ការ​ប៉ុស្តិ៍ ។​

    ​ជនរងគ្រោះ​មានឈ្មោះ សុខ លី ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ​ប្រធាន សាខា MaybanK ស្នាក់​នៅផ្ទះ​លេខ​០៦ ផ្លូវ ២៥៨ សង្កាត់ វាលវង់ ខណ្ឌ​៧​មករា បាន​ប្ដឹង​សមត្ថកិច្ច​ពេល​បុរស​ជនជាតិ​អូស្ត្រាលី បាន​វាយ​គាត់​មួយ​ដៃ​ចំក ដោយសារ​ខឹង​បុគ្គលិក​កាត់លុយ​គាត់ ថ្លៃ​សេវាកម្ម​តាម​គោលការណ៍​ធនាគារ ដែល​បាន​កំណត់​ហើយ រឿង​បុរស​ជនជាតិ​អូស្ត្រាលី ប្រកែក​ថា​រាល់​៦​ខែ​កាត់​តែ​៥​ដុល្លារ គឺ​មិន​ដឹង​ទេ ស្នើ​ឲ្យ​សមត្ថកិច្ច​នាំ​មក​សាកសួ​រ​នាំ ដើម្បី​ពន្យល់​ណែនាំ​មិនត្រូវ​ប្រើ​អំពើហិង្សា​នោះទេ ។​

    ​សមត្ថកិច្ច​បាន​ប្រាប់អោយដឹង​ថា ករណី​ខាងលើ​នេះ បង្ក​ហិង្សា​អី​ធ្ងន់ធ្ងរ គ្រាន់​តែ​បុរស​ជនជាតិ​អូស្ត្រាលី ខឹង​រឿង​កាត់លុយ​ថ្លៃ​សេវាកម្ម ចំនួន​៥​ដុល្លារ ហើយ​បុរស​ជនជាតិ​អូស្ត្រាលី បាន​រុញ​បុរស​ជនជាតិ​ខ្មែរ ជា​ប្រធាន​សាខា ហើយ​គ្មាន​របួស​ធ្ងន់ធ្ងរ​ទេ ក្រោយមក​ការយោគយល់ បុរស​ជា​ប្រធាន​សាខា​ធនាគារ មិន​ប្ដឹងផ្ដល់​ជា​អតិថិជន​ផង និង​ជា​ជនបរទេស ខ្លាច​មិន​យល់​ពី​គោលការណ៍​ច្បាប់ របស់​ធា​គារ​របស់គាត់ និង​ធ្វើលិខិត​ស្នើសុំ​មិន​ប្ដឹង ទៅលើ​បុគ្គល​ជា​បុរស​ជនជាតិ​អូស្ត្រាលី​ទេ គ្រាន់តែ​ឲ្យ​សមត្ថកិច្ច ធ្វើការ​ណែនាំ​អប់រំ កុំឲ្យ​ប្រើ​អំពើហិង្សា​។ នេះ​សំណាង​គ្មាន​របួស រួច​ក៏​សុំ​គោល​ការ​ថ្នាក់លើ និង​ប្រគល់​ទៅ​ការិយាល័យ​ជនបរទេស​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​រាល់​ឯកសារ ប្រកប​ការងារ និង​ស្នាក់នៅ​ប្រទេស​កម្ពុជា តម្រូវឲ្យ​មាន​ឯកសារ​អ្វី​ខ្លះ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ