• តម្លៃ​ខ្លួន​ Neymar នៅ​ពេល​នេះ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ ១៦០​លាន​អឺរ៉ូប៉ុណ្ណោះ

    Neymar មាន​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថោក​ជាង​មុន​បើ​ធៀប​នឹង​ពេល​​ដែល​ Paris Saint-Germain ទិញ​ពី Barcelona កាល​ពី​ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ចាយ​រហូត​ដល់​ ២២២​លាន​អឺរ៉ូ​។

    យោង​តាម​ការ​ព្យាករណ៍​របស់​កាសែត​អេស្ប៉ាញ​ AS តម្លៃ​ខ្លួន​ Neymar នៅ​ពេល​នេះ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១៦០​លាន​អឺរ៉ូ​ គឺ​ថោក​ជាង​មុន​៨២​លាន​អឺរ៉ូ។ យ៉ាងណា​គ្មាន​ក្លឹប​ណា​មាន​សិទ្ធ​ទិញ​រូប​គេ​បាន​ទេ​នៅ​រដូវ​កាល​នេះ​ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០២០​ទើប​អាច​ទិញ​បាន​។ ​

    មាន​ពាក្យ​ចចាមអារ៉ាម​មក​ថា​ Neymar មិន​សប្បាយ​ចិត្ត​នៅ​ទឹកដី​បារាំង​ និង​ចង់​វិល​ទៅ​អេស្ប៉ាញ​ចូល​រួម​ជាមួយ​ទ្រនំ​ចាស់ Barcelona វិញ​សូម្បី​តែ​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​រូប​នេះ​ក៏​បង្ហាញ​បំណង​ចង់​ឲ្យ​រូបគេ​ទៅ​ Nou Camp ដែរ។​​

    នៅ​រដូវ​កាល​ដំបូង​ជាមួយ​ PSG តារា​ឆ្នើម​ប្រេស៊ីល​ឈ្នះ​ពាន​ក្នុង​ស្រុក​ទាំង​៣​ Ligue 1, Coupe de France, Coupe de la Ligue ដោយ​ស៊ុត​បញ្ចូល​ទី​១៩​គ្រាប់​ ហើយ​ Assist បាន​១៣​នៅ​លីគ​កំពូល​។​ នៅ​​ Champions League វិញ​ Neymar រក​បាន​៦​គ្រាប់​​និង​ Asisst ៣៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ