• អស់សំណើចមែន!! សារដ៏សាមញ្ញមួយរបស់អ្នកបើកបរ Grab ម្នាក់ ដែលបានផ្ញើរអោយអ្នកដំណើរ ក្លាយជារឿងល្បីបាន

    (ម៉ាឡេស៊ី)៖ មនុស្សគ្រប់រូបដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីបានជិះ Grab យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរបស់ពួកគេ យើងចង់មានន័យថាវាមានភាពងាយស្រួលនិងទូលំទូលាយណាស់។ ខណៈពេលដែលត្រូវលុបចោលការហៅដោយអ្នកដំណើរ ឫការបដិសេធទៅយកភ្ញៀវដោយអ្នកបើកបរ Grab វាមិនមែនជារឿងដែលកំប្លែងក្នុងការជួបប្រទះរឿងបែបនឹងនោះទេ តែករណីពិសេសមួយនេះទទួលបាននូវរឿងរ៉ាវផ្ទុយគ្នាទៅវិញ។

    សារដ៏សាមញ្ញមួយនេះដើមឡើយបានផ្ញើរមកពីអ្នកបើកបរ Grab តែភ្លាមៗនោះវាបានក្លាយទៅជារឿងដែលអស់សំណើច និងមានការចាប់អារម្មណ៏ខ្លាំងបន្ទាប់ពីអ្នកដំណើររបស់គាត់ឈ្មោះថា Wai Hong បានចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាងបានចែករំលែកវានៅលើហ្វេសប៊ុកហើយក្នុងរយះពេលតែមួយថ្ងៃមានអ្នកចែករំលែកតៗគ្នាជាង ៦,៣ពាន់ដង។

    រឿងនេះកើតឡើងដោយសារអ្នកបើកបរនោះគឺ Suhaimi bin Ahmed បានទៅទទួលនាងដោយច្រលំផ្លូវ ហើយចំងាយផ្លូវដែលត្រូវត្រលប់ទៅយកនាងវិញគឺឆ្ញាយណាស់ ហើយគាត់ក៏បានផ្ញើរសារទៅប្រាប់ពីរឿងដែលគាត់ទៅរកនាងច្រលំផ្លូវ នឹងបានប្រាប់ទៀតថាគាត់បើកបរតម្រង់ទៅផ្ទះសំរាកហើយ មុនពេលគាត់បានប្រាប់ Wai Hong ថារាត្រីសួស្ដី។ នាងក៏បានផ្ញើរសារតបទៅសារដែលបានសម្ដែងការសោកស្ដាយរបស់អ្នកបើកបរ Grab នោះថា «Ok la រាត្រីសួស្ដី»

    អ្នកលេងអ៊ីនធឺណែតនៅគ្រប់ទីកន្លែងដែលបានចែករំលែករឿងរ៉ាវទាំងនេះ ជាពិសេសសំដៅលើលោក Suhaimi ថាជាការប្រសើរណាស់ដែលគាត់មានភាពស្មោះត្រង់ វាជាគោលការណ៍ដ៏ល្អបំផុត។ អ្នកលេងអ៊ីនធឺណែតមួយចំនួនទៀតបាននិយាយរបៀបលេងសើចនិងជូនពរគាត់រាត្រីសួស្ដីសុបិន្តល្អផងដែរ៕

    ប្រសម្រួលដោយ៖ DY
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ