• តារាសម្ដែងល្បីឈ្មោះ Chow Yun-Fat បញ្ជាក់ជាថ្មី ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ៧១៥លានដុល្លារអាមេរិក និងប្រគល់ឲ្យមូលនិធិសប្បុរសធម៍ បន្ទាប់ពីគាត់ស្លាប់

    (ចិន)៖ អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់រូបលោកមកហើយតាមរយៈខ្សែភាពយន្តជាច្រើន ដែលគាត់តែងតែពាក់អាវធំយ៉ាងសង្ហានៅក្នុងរឿងដែលគាត់សម្ដែងជាច្រើនប៉ុន្តែនៅក្នុងជីវិតពិតរបស់គាត់វិញ លោកគ្រាន់តែជាមនុស្សម្នាក់ដែលសន្សំសំចៃ សមញ្ញ មិនសូវបង្ហាញពីសម្ភារះនិយមប៉ុន្មាននោះទេ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹង។ ការពិតគាត់ទើបតែបានសន្យាថានឹងបរិច្ចាកទ្រព្យសម្បត្តិទាំងអស់របស់គាត់ អោយមូលនិធិសប្បុរសធម៍បន្ទាប់ពីគាត់ស្លាប់ទៅ។

    ក្នុងបទសម្ភាសមួយជាមួយសាជីវកម្មផ្សព្វផ្សាយ Munhwa នៅកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុនគាត់បាននិយាយថា «លុយមិនមែនជាអ្វីដែលអ្នកមានជារៀងរហូតនោះទេ។ នៅពេលដែលអ្នកចាកចេញទៅ នៅថ្ងៃណាមួយអ្នកត្រូវទុកអោយអ្នកផ្សេងប្រើវា។ អ្នកមិនអាចយកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នកទៅជាមួយអ្នកបន្ទាប់ពីអ្នកបានស្លាប់នោះទេ»

    យោងតាមទស្សនាវដ្ដី CNA Life បានអោយដឹងថាមហាសេដ្ឋីវ័យ ៦៣ឆ្នាំរូបត្រូវបានទស្សនាវដ្តី Forbes រាប់បញ្ចូលក្នុងតារាងតារាសម្ដែងដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេក្នុងពិភពលោក នៅក្នុងឆ្នាំ ២០១៥ គាត់ត្រូវបានគេរាយការណ៏ថាមានទ្រព្យសម្បត្តិជាង ៧១៥លានដុល្លារអាមេរិក។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះមានប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងមួយចំនួនបានធ្វើការប៉ាន់ប្រមាណពីទ្រព្យសម្បត្តិរបស់គាត់ក្នុងតួរលេខខុសៗគ្នា។

    ឆ្លើយតបទៅនឹងបញ្ហានេះផងដែរ លោកបាននិយាយថាលោកមិនដឹងថាលោកមានទ្រព្យសម្បត្តិប៉ុន្មាននោះទេ ដែលនេះបញ្ជាក់អោយឃើញថាគាត់មិនចាប់អារម្មណ៏ពីទ្រព្យសម្បត្តិរបស់គាត់ប៉ុន្មានឡើយ។

    ទន្ទឹមនឹងនេះដែរភរិយាជនជាតិសិង្ហបុរីរបស់គាត់ Jasmine Tan បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់គាត់ ក្នុងការបរិច្ចាកទ្រព្យសម្បត្តិទាំងអស់នេះ។ កាលពីមុនប្រពន្ធរបស់គាត់ក៏បានប្រាប់អោយដឹងថាគាត់នៅតែប្រើទូរស័ព្ទ Nokia របស់គាត់អស់រយះពេល ១៧ឆ្នាំមកហើយ ហើយនឹងប្រើវារហូតដល់គាត់ស្លាប់៕

    ប្រែសម្រួលដោយ៖ DY
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ