• អាណិតណាស់ ! អតីតកីឡាករប្រដាល់ ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោក អេភូថង កំពុងជួបទុក្ខ សុំអោយបងប្អូន ជួយគាត់ផង

    ភ្នំពេញ ៖ ថ្មីៗនេះ អតីតកីឡាករប្រដាល់ ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោក អេភូថង បានធ្វើការ live វីដេអូ នៅក្នុង បណ្ដាញសង្គមហ្វេសប៊ុក របស់លោក ថា កាលពីវេលាម៉ោង ៧យប់ ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង កូនសិស្សរបស់លោកឈ្មោះ អេ រដ្ឋា ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកក្រោយហើយ ថយមក កិនពីលើជនរងគ្រោះ រួចរថយន្តបង្កនោះ ក៏បត់ចូលទៅក្នុងបុរី លុច្យសារី បាត់ ដោយគ្មានអ្នកទទួលខុសត្រូវឡើយមកទល់ពេលនេះ ។

    ដោយលោកនិងប្រពន្ធបានធ្វើការ live វីដេអូរៀបរាប់ទាំងភាពឈឺចាប់ចំពោះការកើតឡើងនូវបញ្ហាលើកូនសិស្សរបស់លោក បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់មិនទាន់ដឹងខ្លួននៅឡើយដោយពេល នេះលោកពិតជាខ្វះខាតនិងសុំឲ្យមានការអន្តរាគមន៍ ជួយគាត់ ផងពីព្រោះពេលនេះគ្មានអ្នកទទួលខុសត្រូវ ទេហើយគាត់ក៏កំពុងតែពិបាកផងដែរ។ ហើយចំពោះរឿងនេះផងដែរលោកបានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចសូមមេត្តាតាមដានចំពោះរឿងនេះផង ។

    ដោយលោកបានឡាយវីដេអូរយៈពេលជិតកន្លះម៉ោង ។ ហើយលោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់វិស័យកីឡាប្រដាល់ដែលមានចិត្តសប្បុរសធម៌ជួយបរិច្ចាគឈាមអាចជួយទៅដល់កូនសិស្សរបស់គាត់ផងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតដោយត្រូវការឈាមបន្ទាន់ផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ