• រឿងកាន់តែធំ! ករណី ទេព បូព្រឹក្ស ទីបំផុត ឧកញ្ញា ហ៊ុន ជា បានចេញមុខអះអាងថា «ខ្ញុំគាំទ្រសិល្បះខ្មែរ បើវាមានខ្សែប្រាប់ខ្ញុំ»

    ករណីកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរដាក់ពេលកំពុងច្រៀងនៅលើឆាក ធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះផងដែរ កញ្ញាក៏បានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីដាក់ពាក្យបណ្តឹងជុំវិញការប្រើប្រាស់អំពើហិង្សារ ដោយជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរមកលើកញ្ញានៅចំណុចភោជនីយដ្ឋាន “សមុទ្រ” តាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    កញ្ញាក៏បានឲ្យដឹងផងដែរថា កញ្ញានឹងប្តឹងទាមទារសំណងជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយថវិការទាំងអស់នោះ កញ្ញានឹងយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាជាដើម។

    ទាក់ទងនឹងករណីនេះ គេសង្កេតឃើញ ឯកឧត្តម ហ៊ុន ជា បានចូលទៅ Comment នៅក្នុងគណនីរបស់តារាចម្រៀង Original Song លោក ប៉ាវផ្លយ ដោយឯកឧត្តមបានឲ្យដឹងថា “ខ្ញុំគាំទ្រសិល្បះខ្មែរ បើវាមានខ្សែប្រាប់ខ្ញុំ” ដែលពាក្យសំដីដ៏ខ្លីមួយនេះធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង ហើយសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌នឹងមានសម្រាប់កញ្ញា ទេព បូព្រឹក្ស ដែលត្រូវបានគេប្រមាថមើលងាយបែបនេះ៕

    ប្រភព៖ សារពត៍មានសង្គមបច្ចុប្បន្ន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ