• ក្ដៅៗ!!! ទេព បូព្រឹក្ស ពេលនេះបានដាក់ពាក្យបណ្ដឹងបុគ្គល ៤ នាក់ និងទាមទារសំណងជម្ងឺចិត្ត ១០ ម៉ឺនដុល្លារ! (មានវីដេអូ)

    នៅមុននេះបន្តិច ក្នុងកិច្ចសម្ភាសន៍កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងអ្នកសារព័ត៌មានបានឲ្យដឹងថា ពេលនេះ កញ្ញាកំពុងស្ថិតនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ ដើម្បីដាក់ពាក្យបណ្ដឹងទៅលើបុគ្គល៤នាក់ដែលជាប់ពាក់ព័ន្ធនឹងរឿងយកកំប៉ុងស្រាបៀរ គប់នាង កាលពីយប់មិញ។ បុគ្គលិកទី១- អ្នកគប់លើនាងដោយចេតនា, ទី២-ម្ចាស់ហាង, ទី៣-អ្នករៀបចំកម្មវិធី និងទី៤ ស្ត្រីដែលអះអាងថាជាម្ដាយជនបង្ក។

    ក្ន្នុងពាក្យបណ្ដឹងនេះដែរ កញ្ញា នឹងប្ដឹងទារសំណងជម្ងឺចិត្ត ១០ម៉ឺនដុល្លារ ហើយលុយដែលបានពីជម្ងឺចិត្តនឹង កញ្ញានឹងយកទៅបរិច្ចាគមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា ជួយអ្នកសិល្បះចាស់ជរា ជាដើម។ កញ្ញាទេព បូព្រឹក្ស បានសង្កត់ធ្ងន់ថា បើជនដៃដល់សូមទោសនាងជាសាធារណៈកាលពីយប់មិញ រឿងទាំងអស់នឹងបញ្ចប់បាត់ទៅហើយ។

    ប្រភព៖ piphubpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ