• ហេតុអ្វីបានជាកន្លាតធុននឹងជំងឺ ហើយពិបាកសម្លាប់?

    កន្លាត ជាសត្វល្អិតដែលអាចរស់បានដោយគ្មានបញ្ហា ទោះបីជាពួកវានៅទីងងឹតបំផុត និងកខ្វក់បំផុតយ៉ាងណាក្តី។

    ក្រុមអ្នកវិទ្យាសាស្ត្របានលាតត្រដាងពីអាថ៌កំបាំងជុំវិញសត្វកន្លាតអាចរស់បាន ទោះវាស្ថិតក្នុងស្ថានភាពគួរឱ្យខ្ពើមរអើម និងមូលហេតុដែលពួកវាពិបាកនឹងសម្លាប់។

    តាមការសិក្សាអំពី DNA របស់ពួកវា ក្រុមអ្នកស្រាវជ្រាវរកឃើញហ្សែនពិសេសយ៉ាងច្រើន ដល់ទៅ ២០.០០០ ស្មើនឹងមនុស្ស ដែលធ្វើឱ្យពួកវាអាចស៊ីចំណីពុលដោយគ្មានបញ្ហា ពោលគឺធុននឹងជំងឺ។
    អ្វីដែលកាន់តែអស្ចារ្យ និងស្ទើរមិនគួរឱ្យជឿ គឺហ្សែនពិសេសទាំងនេះថែមទាំងអាចជួយឱ្យអវយវៈ ដែលបាត់បង់របស់ពួកវាដុះឡើងវិញបានយ៉ាងអស្ចារ្យ។

    អ្នកដែលរកឃើញហ្សែនពិសេសរបស់សត្វកន្លាតគឺវិទ្យាស្ថាន Institute of Plant Physiology and Ecology ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀងហៃ ប្រទេសចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ