• អុជធូប​បន់​ឲ្យប្តី​វះកាត់​ពោះវៀន​សុខសប្បាយ តែ​បែរជាកើត​​ភ្លើង​ឆេះផ្ទះខ្ទេច​គ្មានសល់​​ នៅស្រុក​ស្វាយចេក បន្ទាយ​មានជ័យ

    (បន្ទាយមានជ័យ)៖ ផ្ទះមួយខ្នងដែលមានទំហំ៨ម៉ែត្រ គុណ១៤ម៉ែត្រ កម្ពស់៨ម៉ែត្រ ប្រក់ស័ង្ហសីខាងលើឈើខាងក្រោម រៀបឥដ្ឋត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុខ សុផល ជាប្ដី អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ ដាត់ រៀម អាយុ៥៩ឆ្នាំ បន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០៣នាក់ រស់នៅភូមិពន្នៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។

    លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុគាត់នៅផ្ទះម្នាក់ឯង កូនៗចំនួន៤នាក់ទៅធ្វើការនៅប្រទេសថៃអស់ ចំណែកប្តីរបស់គាត់ទៅព្យាបាលជំងឺពោះវៀនដុះខ្នែងនៅឯភ្នំពេញ ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គ្រូពេទ្យនឹងត្រូវធ្វើការវះកាត់ ហើយប្តីគាត់បានឡើងទៅលើផ្ទះអុជធូបនៅលើហឹងបន់ស្រន់ជីដូនជីតាឲ្យជួយពេលវះកាត់កុំឲ្យមានគ្រោះថ្នាក់អ្វី។ ក្រោយពីអុជរួច បានចុះមកដេកនៅក្រោមផ្ទះកំពុងតែដេកលង់លក់មួយភ្លេតស្រាប់តែលឺអ្នកជិតខាងស្រែកប្រាប់ថា មានភ្លើងឆេះផ្ទះគាត់ក្រោកមើលក៏ឃើញភ្លើងឆេះសន្ធោសន្ធៅ។

    លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋនៅក្នុងភូមិ និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចុះជួយធ្វើអន្តរាគមន៍ជួយពន្លត់តែមិនអាចជួយបាន ព្រោះភ្លើងបានឆេះសន្ធោសន្ធៅ ម្យ៉ាងវិញផ្លូវឆ្ងាយទម្រាំរថយន្តពន្លត់អគ្គិភ័យទៅដល់បានបាញ់ទឹកអស់ចំនួន៤ឡាន។ តែទោះបីជាការជួយអន្តរាគមន៍នេះ មិនទាន់ពេលវេលាក៏យើងបានទប់ស្កាត់ភ្លើង កុំឲ្យឆាបឆេះរាលដាលទៅផ្ទះអ្នកជិតខាង។

    ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានរកឃើញសម្ភារគ្រឿងអលង្ការមួយចំនួនទាំងយប់មាន ជញ្ជៀនមាស៣វង់ ក្រវិលមាស១គូ ខ្សែដៃមាស១ខ្សែ ខ្សែកមាស១ខ្សែ ឡត៣ដើម គ្រាប់ក្រខូប១គ្រប់ ប្រគល់ជូនម្ចាស់ផ្ទះវិញ។ អធិការនគរបាលស្រុក លោកវរសេនីយ៍ឯក ជា ស្លូញ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យព្រោះនេះជារដូវក្តៅហួតហែង ងាយនឹងកើតមានអគ្គិភ័យណាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ