• ជួយស៊ែរផង!!! ទីបំផុត ស្គាល់មុខមាត់ស្រ្តី​ម្ចាស់ហាង​ «សមុទ្រ»​ ក្នុងជម្លោះរឿង ជះនិងគប់កំប៉ុងស្រា ទៅលើតារាចម្រៀង​ «ទេព​ បូព្រឹក្ស​»

    កាល​ពី​យប់មិញនេះ​ ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ជាពិសេសនៅតាម​បណ្ដាញ​សង្គម​ហ្វេសបុក​ ទាំងមូល​កំពុង​តែក្តៅ​គគុកយ៉ាងខ្លាំង​ ពាក់​ព័ន្ធ​នឹង​រឿង​ដែលបុរសម្នាក់បាន​គប់​កំប៉ុង​ស្រាបៀ​ទៅលេី​តារាចម្រៀង​ កញ្ញា​ ទេព​ បូព្រឹក្ស​ ។

    ចុចអាន៖ ទេព បូព្រឹក្ស ត្រូវជនដៃដល់ម្នាក់ ជះនិងគប់កំប៉ុងស្រាបៀរទៅលើរូបនាង និងត្រូវម្ចាស់ហាងឈ្មោះ «សមុទ្រ» ដៀលនាងទៀត

    ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ផងដែរ​ ស្រាប់​តែ​មានស្រ្តីម្នាក់បានអះអាងថាខ្លួនគឺជាម្តាយរបស់​ជនបង្កហេតុ​នោះ​ ហេីយក៏​ត្រូវ​ជា​ថៅកែ​ហាង​នៅហាងនោះផងដែរ​ បាននិយាយ​បោះពាក្យទៅកាន់​កញ្ញា​ ទេព​ បូព្រឹក្ស​ យ៉ាងដូច្នេះ​ថា​ “សុំទោស​! ឥលូវ​ខ្ញុំ​សម្រួលបានហេ​ ឥលូវ​ខ្ញុំ​សួរ​ បេីអត់​សម្រួលចុះចេញ​ ឥលូវ​ខ្ញុំ​សួរ​ ថាខ្ញុំ​ចរចារ​បានហេ​ បេីសិនជាស្តាប់ខ្ញុំ”។

    ចំពោះ​សម្តីខាងលេីនេះ​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការហួសចិត្តជាខ្លាំង​ ដែលគាត់គឺជាម្ចាស់ហាងមួយរូប​ គួរណាស់តែប្រេីសម្តី​សមរម្យ​ ចេះសម្របសម្រួល​ តែបែរជា​ប្រេីពាក្យ​ដែលហាក់បីដូចជាមេីលងាយ​ និងប្រមាថ​ទៅលេី​ តារាចម្រៀង​កញ្ញា​ ទេព​ បូព្រឹក្ស​ ទៅវិញ​ បេីទោះជា​នាង​មិនមែនជាអ្នកខុសទាល់តែសោះ។

    ដោយឡែក​ ស្រ្តី​ដែលត្រូវ​បានអះអាងថាខ្លួនគឺជាម្ចាស់ហាងខាងលេីនេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ មានគណនី​ហ្វេសបុក​ឈ្មោះ​ Ju Ju Leng ដែលយេីងមេីលទៅគាត់ពិតជា​មានរូប​សម្បត្តិ​ស្រស់​ស្អាត​ណាស់​ តែស្មានមិនដល់ថា​ បែរជាមាន​សម្តី​ដ៏អាក្រក់បែបនេះទៅវិញទាល់តែសោះ។

    ជាមួយ​គ្នានេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​មួយមានឈ្មោះ​ថា​ Brand Galleria​ បានចេញមុខទម្លាយ​ និងបានសម្តែងនូវ​អារម្មណ៍​ខឹង​សម្បារ​ជាខ្លាំង​ ក៏បានសរសេរ​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «មុខមាត់ស្អាតបាទដែរ​តែមិនគួរអ្នកមីង​ មានចរឹកចឹងសោះ​ មីងប្រមាទមេីលងាយគេណាស់។

    ជួយស៊ែរ​ មុខមាត់ពិតម្ចាស់ហាង​ ដែរកាន់ជេីងភ្ញៀវ នេះរូបពិតអាខោនពិត !! មិនបាច់គេចទៅណាទេ​ ទុកអោយតុលាការហ្វេសប៊ុក​ ជំរះនាងចេញម្តង មិនជួយហេីយ​ ដេញបូព្រឹក្សចេញទៀត សំខាន់ឈ្មោះ JuJu ដូចឆ្កែរបស់ខ្ញុំទៀត ស្អែកដូរឈ្មោះឆ្កែចេញសិន​ កុំអោយគេជេរដោយ»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ