• ញាក់សាច់! ដើម្បីជំរះគំនុំចាស់ យុវជនម្នាក់ ចាប់មន្ត្រីយោធាម្នាក់អារ ក ប៊ិះស្លាប់

    តាកែវ ៖ មន្ត្រីយោធាម្នាក់បានរងរបួសធ្ងន់ខណៈពេលដែលជនសង្ស័យជាមនុស្សញៀនថ្នាំម្នាក់បានយកកាំបិតមកអា ក ដើម្បីជំរះគំនុំចាស់។

    បើតាមមន្ត្រីនគរបាលថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង២០នាទី ដែលបង្កឡើងដោយជន សង្ស័យឈ្មោះ សង សារ៉ាត់ ហៅឆិច ភេទប្រុសអាយុ២៤ឆ្នាំរស់ នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។ បើតាមប្រភពពីអ្នកជិតខាងបានបញ្ជាក់ថាជានសង្ស័យទើបចេញពីជក់សារធាតុញៀននៅព្រៃខាងកើតផ្ទះក៏ដើរចូលទៅផ្ទះជនរងគ្រោះដែលមានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះជិតគ្នាមានមុខរបរមន្ត្រីយោធាសឹករងតាកែវ។

    នគរបាលដដែលបន្តថា ជនរងគ្រោះកំពុងអង្គុយលើកៅអីមើលទូរទស្សន៍នៅក្នុងផ្ទះសុខៗ ស្រាប់តែជនសង្ស័យទៅផ្ទះរបស់គេយកកាំបិតកញ្ចែតចូលទៅអារ ក ជនរងគ្រោះឆៅៗដោយពុំដឹងខ្លួួន បណ្តាលឲ្យមានរបួសធ្ងន់នៅត្រង់កផ្នែកខាងមុខនឹងរបួសស្នាមនៅប្រអប់ដៃឆ្វេង។ ឃើញដូចនោះឈ្មោះ ម៉ុក សោភា ជាប្រពន្ធ និងឈ្មោះ ប៉ូ ពិសី ជាកូនស្រីបានចូលទៅជួយចាប់ ជនសង្ស័យបានជាមួយនិងវត្ថុតាងនៅខាងមុខផ្ទះ។

    នៅមុខសមត្ថកិច្ចជនសង្ស័យបានបញ្ជាក់ថាខ្លួនមានគុំនំជាមួយជនរងគ្រោះជាយូរមកហើយដោយជនរងគ្រោះធ្វើអំពើដាក់គេ។

    ជាលទ្ធផលជំនាញបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ។បច្ចុប្បន្នជនសង្ស័យក្នុងករណីបង្កហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ