• បើកម៉ូតូយ៉ាងលឿន អត់ប្រុងប្រយ័ត្ន បុកបង្គោលរនាំង ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ!

    ខេត្តព្រះវិហារ៖ កាលពីវេលាម៉ោង០២.២៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយខ្លួនឯង បណ្តាលអោយស្លាប់យុវជនម្នាក់ ភ្លាមៗនៅកន្លែងកេីតហេតុ តាមបណ្តោយផ្លូវជាតិលេខ៦២ ឋិតនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៦.៨៧ ដែរស្ថិតក្នុងភូមិត្រពាំងល្អក់ ឃំុ រំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

    យោងតាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលនៅនិងកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះ គឺបណ្តាលមកពីយុវជនម្នាក់ ឈ្មោះ ហ៊នសំសីលា អាយុ ១៧ឆ្នាំ រស់នៅភូមិ បាក់ក្ដោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។ បានបេីកបរម៉ូតូម៉ាក ហុងដា ទ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ 1C 82.85 ធ្វេីដំនេីរពីខេត្តព្រះវិហារ គោលបំណងត្រលប់ទៅលំនៅដ្ឋានវិញ ដោយបេីកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហេីយស្ថិតនៅក្នុងល្បឿនលឿន ទើបបណ្ដាលឲជ្រុលទៅបុករនាំងបាំងផ្លូវ ហេីយបណ្តាលអោយយុវជនខាងលេីស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង។

    ចំណែកសពជនរងគ្រោះត្រូវបានសាច់ញ្ញាតិនិងក្រុមគ្រួសារ ដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ