• ស្គាល់​អត្តសញ្ញាណ​ប្តី​ដើមហើយ ជា​មន្ត្រី​យោធា​ជើងគោកវិ​រ: ៩១ បន្ទាប់ពីកើតរឿងចាក់សម្លាក់ដោយសារ «ហ្អែ​ង​លួច​ប្រពន្ធ​អញ»

    ភ្នំពេញ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន family ផ្លូវ​លេខ១០១ ក្រុមទី២៥ ភូមិ​ទី៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។

    យោងតាម​ផេ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា ប្តី​ដើម​ឃើញ​អតីត​ប្រពន្ធ​ហូប​ស៊ុប​ជាមួយ​សង្សារ​ថ្មី បាន​ដើរ​សំដៅទៅ​ចាក់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​បុរស​ជា​សង្សារ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​អតីត​ប្រពន្ធ និង​ម្តាយ​ក្មេង​រងរបួស​ធ្ងន់ ហើយ​ជនដៃដល់​បានគេច​ខ្លួន​បាត់ស្រមោល ។

    ជនរងគ្រោះ​រួមមាន ៖ ១-ឈ្មោះ គង់ សុផារ៉ា ភេទ​ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ១៣៥ ផ្លូវ​លេខ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី ២ ខណ្ឌ​ច្បារអំពៅ មុខរបរ​យោធា រងរបួស​ដៃ និង​ជើង​ទាំងសងខាង ។ ២- ឈ្មោះ​ម៉ែន​អេង ភេទ​ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ឈ្មោះ​គង់​សុផារ៉ា មុខរបរ លក់​បបរ រងរបួស​ជើងឆ្វេង និង៣-ឈ្មោះ Song Qingjun ភេទ​ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ៣១០ សង្កាត់ បឹង​កេងកង​ទី២ ខណ្ឌចំការមន មុខរបរ​ប្រធាន​ក្រុមហ៊ុន កាន់​លិខិតឆ្លងដែន​លេខ EA៩៥១០៧៩៩ (ស្លាប់)។

    ស្លាកស្នាម​លើ​សាកសព ៖ ស្នាមរបួស​ដាច់រយះ​នៅ​ផ្ទៃ​ខ្លួន​ខាងមុខ​ចំនួន៧កន្លែង, ស្នាមរបួស​ដាច់រយះ​នៅ​ផ្ទៃ​ខ្លួន​ខាងក្រោយ​ចំនួន៦កន្លែង, ស្នាម​ដាច់​រលាត់​នៅលើ​ថ្ងាស​លិង្គ១កន្លែង ។

    ជនសង្ស័យ​ឈ្មោះ គង់ កុសល ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ f៥ បុរី​សាន់​តូ​នី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​យោធា​ជើងគោក វីរ:៩១ ត្រូវជា​ប្ដី​ដើម​របស់​ជនរងគ្រោះ​ឈ្មោះ គង់ សុផារ៉ា ដែល​កំពុង​លែងលះគ្នា​តែ​មិនទាន់ បាន​សាលក្រម ។

    នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ គង់​សុផារ៉ា និង​ម្ដាយ​ឈ្មោះ ម៉ែន អេង រួមទាំង​មិត្ត​ប្រុស ជា​ជន​ជាតិចិន​ខាងលើ បាននាំគ្នា​មក​ហូប​សាច់​អាំង នៅ​ភោជនីយដ្ឋាន​កន្លែងកើតហេតុ ។ ពេល​កំពុងតែ​ហូប ស្រាប់តែ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ មក​ឈប់​នៅមុខ​ភោជនីយដ្ឋាន រួច​ចុះ​ពីលើ​ម៉ូតូ ដើរ​សំដៅ​ទៅរក​ជនរងគ្រោះ​ដោយ ដៃ​ម្ខាង​កាន់​អាវុធខ្លី​មិន​ស្គាល់​ម៉ាក និង​ដៃ​ម្ខាង​ទៀត​កាន់​កាំបិត រួច​ចាក់ទៅលើ​ជនរងគ្រោះ​ដែលជា​ជនជាតិ​ចិន ជាច្រើន​កាំបិត ត្រូវដង​ខ្លួន​ចំនួន១៤កន្លែង ធ្លាយ​ពោះវៀន​បណ្តាល​ឲ្យ​ស្លាប់ ។ ពេលនោះ​ជនរងគ្រោះ គង់ សុផារ៉ា និង​ម្ដាយ បាន​ឃាត់ ក៏ត្រូវ​ជនសង្ស័យ​ចាក់​ឲ្យ​របួស​ផងដែរ ហើយ​ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាមៗ បុរស​ជា​សង្សារ​ថ្មី​បាន​ស្លាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ