• មួយទៀតហើយ! ប្រជាជនឥណ្ឌូណេស៊ី រាប់រយនាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ក្រោយមានការព្រមានពីរលកយក្សស៊ូណាមិថ្មីមួយទៀត

    (ហ្សាការតា)៖ ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ បានចាប់ផ្ដើមរត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងភូមិ Sumber Jaya ទៅរកទីទួលមានសុវត្ថិភាពនៅថ្ងៃអង្គារនេះ ខណៈមានការព្រមានថារលកយក្សស៊ូណាមិថ្មីមួយទៀតអាចនឹងវាយប្រហារលើ​ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

    ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ ក្នុងសភាពភ័យស្លន់ស្លោ និងអ្នកខ្លះបី កូននៅនឹងដៃ បាននាំគ្នាចាកចេញពីផ្ទះសម្បែងក្នុងភូមិ Sumber Jaya នៃខេត្តជ្វា​ ដោយធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ទីទួល​ខ្ពស់មានសុវត្ថិភាព ដ្បិតកម្ពស់ទឹកសមុទ្រតែបន្តហក់ឡើង។

    គួរបញ្ជាក់ថា ​គិតត្រឹមថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់​នៅក្នុងគ្រោះមហន្តរាយ​រលកយក្ស​ស៊ូណាមិ ដែលបានវាយប្រហារលើ​តំបន់ឆ្នេរ​នៃច្រកសមុទ្រសាន់ដា (Sunda) ​ស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា ប្រទេស​ឥណ្ឌូណេស៊ី បានកើនឡើងដល់៤២៩នាក់​ហើយ ខណៈមនុស្ស​ច្រើនជាង១,៤០០នាក់ផ្សេង​ទៀតរង​របួស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ