• ខ្លាំងណាស់រឿងគិតផ្លូវខុស!!!​ យករូបភាពតាំងពី ៨ ទៅ ៩ ឆ្នាំមុន មកបោកប្រាស់អ្នកលេងហ្វេសប៊ុក ឲ្យប្រមូលលុយគ្នាជួយ​កូនសិស្សនិងសាលាក្រីក្រ

    មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​បាន​រាយការណ៍​មកកាន់​រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​ ថា​មាន​ករណី​ផេក​មួយ​បាន​បង្ហោះ​ និង​ចុះ​ផ្សាយ​រូបភាព​សាលា​មួយ​ដោយ​មើល​ទៅ​ឃើញ​ថា​ក្រី​ក្រ និង​បាន​អំពាវ​នាវ​ពី​សប្បុរសជន​មួយ​ម៉ឺន​រៀល​ដើម្បី​ជួយ​សិស្សសាលា​ទាំងនោះ ដោយ​ថា​ការ​ផ្សាយ​នោះ​មិនពិត​តាម​ស្ថាន​ភាព​ជាក់​ស្តែង​។​

    បើ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សរសេរថា​​កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ២០១៨ មាន​ផេក​មួយ​គៀង​គរ​ប្រមូល​ថវិកាចំនួន​មួយ​ម៉ឺន​រៀល​ជួយ​ដល់​សិស្ស​នៅ​សាលា​មួយភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    បើ​តាម​ប្រ​ភព​ខាង​លើ​ប្រ​ធានមន្ទីរ​ព័ត៌មានខេត្ត​អះអាងថាផេក​នោះ​បាន​យក​រូបភាព​កាល​ឆ្នាំ២០១០ មកឃោសនា​បោក​ប្រាស់គៀងគរប្រមូលថវិកាម្នាក់១ម៉ឺនរៀល។

    ប្រ​ភព​ដដែល​សរសេរទៀតថា៖​ «តាម​ការ​បញ្ជាក់​របស់​លោក​ តង់ ធារ៉ា ​ប្រធានមន្ទីរអប់រំ​យុវជន​និង​កីឡាខេត្ត បានឲ្យ​​ដឹងថា ​បច្ចុប្បន្ន​ សាលារៀន​ខកមូស​នេះបានក​សាងថ្មី​ មានអគារសិក្សា១​ខ្នង៣​បន្ទប់ល្អសមរម្យ សិស្សបានចូលរៀនសូត្រប្រចាំថ្ងៃជាធម្មតា លោកបានអំពាវដល់បងប្អូនដែលមើលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក សូមកុំជឿព័ត៌មានប្រឌិតក្លែងក្លាយនេះឲ្យ​សោះ»៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ