• ចឹងបានឡូយកប់! ពីធី​​មង្គលការ​មួយ យក​វង់ភ្លេង​បុរាណ​ខ្មែរ​​មក​ប្រគុំ ភ្ញៀវឡើងរាំ​ដាច់​ចង្កេះ​ចោល! (មានវីដេអូ)

    (ភ្នំពេញ)៖ ថ្មីៗនេះ មានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ខណៈមានវីដេអូបីឃ្លីប បានបង្ហាញពីសកម្មភាព ភ្ញៀវកិត្តិយសឡើងរាំពេញហាង ក្នុងថ្ងៃមង្គលមួយ អមដោយការប្រគុំភ្លេងបែបបុរាណ លាយសម័យ មើលទៅទាក់ទាញយ៉ាងខ្លាំង។ អ្វីដែលមហាជនទូទៅ ប្លែកអារម្មណ៍នោះ គឺម្ចាស់ដើមការបាន ជ្រើសរើសយកភ្លេងបុរាណ មកប្រគំ ក្នុងថ្ងៃមង្គលការរបស់ខ្លួន ដើម្បីបង្កភាពសប្បាយរីករាយ។

    នេះបើយោងតាមការបង្ហោះវីដេអូ ពីគណនីហ្វេបស៊ុកឈ្មោះ Chanthin Buth ភ្ជាប់ជាមួយនឹងសារថា «ស៊ីការឆ្នាំ២០១៨ ប៉ះចំវង់ភ្លេងសម័យ១៩៧៥»។ មិនខកបំណងឡើង កម្មវិធីនេះ ហាក់បីដូចជាកាន់តែរីករាយខ្លាំង ពេលមានការប្រគុំភ្លេងបុរាណខ្មែរ លាយឡំជាមួយនឹងការច្នៃប្រឌិតបែប សម័យ បានធ្វើឱ្យភ្ញៀវកិត្តិយស ដែលមកចូលរួមទប់អារម្មណ៍មិនបាន ឡើងរាំពេញហាង ដាច់ចង្កេះចោលតែម្តង ខណៈជាទូទៅ មហាជនធ្លាប់តែឃើញ មានការប្រគុំតន្រ្តី អមដោយវង់ភ្លេងសម័យ តែសម្រាប់វង់ភ្លេងបែបបុរាណ នេះពិតជាកម្រឃើញណាស់។

    អ្វីដែលពិសេសទស្សនិកជនមួយចំនួន បានលើកឡើងថា មិនត្រឹមតែបង្កបរិយាកាសសប្បាយនោះទេ ថែមទាំងជាផ្នែកមួយ ជួយអភិរក្សឧបបរណ៍បុរាណ របស់ខ្មែរទៀតផង។

    សូមទស្សនាវីដេអូខាងក្រោម៖

    ប្រភព៖ Khmertalking

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ