• អូយចង់យំ! ប៉ូលីសសួរថា «តើថ្នាំញៀននេះទិញនៅកន្លែងណា?» គាត់ឆ្លើយថា៖ «ទិញនៅក្រោយប៉ុស្ត៍ប៉ូលីស»

    ពិតជារឿងមួយដែលគួរឲ្យហួសចិត្តបន្ទាប់ពីបងៗមន្ត្រីប៉ូលីសចាប់បានជនជួញដូរគ្រឿងញៀន ចំនួនពីរនាក់យកមកសួរចម្លើយនៅឯប៉ុស៍ប៉ូលីស។ តាមរយៈវីដេអូដែលមានរយៈពេលជិត១នាទី សម្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្នុងជនល្មើសទាំងពីរនាក់ មានម្នាក់ឈ្មោះ លីន និងម្នាក់ទៀតឈ្មោះ ដារ៉ូ។

    នៅពេលសាកសួរ ខាងសម្ថកិច្ចបញ្ជាក់ឲ្យជនល្មើសទាំងពីរនាក់ឆ្លើយតាមត្រង់ ហើយជនល្មើសទាំងទាំងក៏ឆ្លើយតាមសំនួរដែលសម្ថកិច្ចចោទសួរ និងបានប្រាប់ពីតំលៃគ្រឿងញៀនដែលពួកគេបានទិញពីអ្នកចែកចាយដំបូង គឺក្នុង១កញ្ចប់តំលៃ២៥,០០០រៀល និងលក់ចេញវិញតំលៃ១០០,០០០រៀល ហើយតាមចម្លើយសារភាពរបស់ជនល្មើសទាំង២នាក់បានឲ្យដឹងថា រូបគេបានទិញគ្រឿងញៀននោះក្នុងមួយកញ្ចប់តម្លៃ ២៥,០០០រៀល ហើយលក់ចេញទៅវិញក្នុងតម្លៃ ១០០,០០០រៀល ពោលគឺចំនេញបាន ៧៥,០០០រៀល។

    សំរាប់ការចោទសួរបញ្ចាក់ពីទីតាំងជាក់លាក់ដែលពួកគេបានឆ្លើយយ៉ាងក្លាហានថា ពួកគេទិញថ្នាំនេះនៅម្តុំផ្សារតូច ក្រោយប៉ុស្ត៍ប៉ូលីសតែម្តង។ ចង់ដឹងចម្លើយជនល្មើសឆ្លើយយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ