• បុរស​ម្នាក់ ក្លែងបន្លំ​ពាក់ឯកសណ្ឋាន​មន្ត្រី​នគរបាលជាតិ ចូល​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​ក្នុងផ្ទះ​សំណាក់នៅ​ព្រះសីហនុ

    ព្រះសីហនុ៖ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងផ្ទះ​សំណាក់ ចំប៉ី​ផ្សារលើ ស្ថិតនៅ​ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ យុវជន​ម្នាក់ ក្លែងបន្លំ​ប្រើប្រាស់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ ចូល​លួច​សម្ភារៈ​មានតម្លៃ​របស់​ភ្ញៀវ​នៅក្នុង​បន្ទប់ ត្រូវបាន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់២ កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់៤ និង​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត ធ្វើការ​លោម​ព័ទ្ធ​ចាប់ខ្លួនបានភ្លាម។

    ម្ចាស់ផ្ទះ​សំណាក់​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ ពាក់​ឯកសណ្ឋាន​នគរ​បាល បានធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ​មានតម្លៃ​របស់​ភ្ញៀវ​គាត់​នៅក្នុង​បន្ទប់ ពេល​គាត់​មក​ទាន់ ជនសង្ស័យ​បាន​រត់​ផ្លោះ​ចូលទៅក្នុង​ធនាគារ ABA ។ បន្ទាប់ពី​បានទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​សហការគ្នា ធ្វើការ​លោម​ព័ទ្ធជុំវិញ​បរិវេណ​កន្លែងកើតហេតុ រួច​ធ្វើ​ការរុករក​ជនសង្ស័យ រហូត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ខណៈដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ធុង​ទឹក ជាន់​ខាងលើ​នៃ​ផ្ទះសំណាក់ ចំប៉ី​ផ្សារលើ។

    ជនសង្ស័យ​ឈ្មោះ សេង វិឆៃ ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ។

    វត្ថុតាង​ចាប់បាន​រួមមាន ៖ -ម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ -វិទ្យុទាក់ទង ១គ្រឿង -ឆ្នាំង​សាក​វិទ្យុទាក់ទង១គ្រឿង -ឯកសណ្ឋាន​នគរបាល២ឈុត -អាវ​រងា​ពណ៌​ខ្មៅ ដៃ​វែង មាន​អក្សរ POLICE ចំនួន១ -ស្បែកជើង​កវែង១គូ -ប័ណ្ណ​សម្គាល់​យានយន្ត១សន្លឹក -សោ​រថយន្ត១ -សោ​ម៉ូតូ១ -ម៉ា​ឡែ​ត១ -ទល់​រវីស២ -ដង្កាប់១ -សោ​អូ​តូ១ -ដប​ទឹក​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន១ និង​សំបុត្រកំណើត។ កម្លាំង​សមត្ថកិច្ច កំពុង​លោម​ព័ទ្ធជុំវិញ​បរិវេណ​កន្លែងកើតហេតុ ជនសង្ស័យ​បាន​រត់​ផ្លោះ​ចូលទៅក្នុង​ធនាគារ ABA ហើយ​ឡើងទៅ​ជាន់​ខាងលើ រួច​បើក​ដំបូល​ធនាគារ ABA ផ្លោះ​មកជា​ន់​លើ​នៃ​ផ្ទះសំណាក់ ចំប៉ី​ផ្សារលើ វិញ បន្ទាប់មក​គេ​បាន​ចូលទៅ​សម្ងំ​លាក់ខ្លួន​នៅក្នុង​ធុង​ទឹក ហើយក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង ៕

    ប្រភព៖ Fasi Kmtvnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ