• ឧកញ្ញ៉ា ឡេង ណាវ៉ាត្រា មានបំណងសាងសង់ផ្ទះសំណាក់ដែលមានតម្លៃត្រឹមតែ ១០ដុល្លារ ទៅ ២៥ ដុល្លារនៅក្រុងព្រះសីហនុ

    ដោយសារមានកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅក្រុងព្រះសីហនុ ជាហេតុនាំឲ្យខ្វះខាតបន្ទប់ស្នាក់នៅ ដូចជាសណ្ឋាគារ និងផ្ទះសំណាក់។ ពិសេសកាលពីថ្មីៗនេះ ក៏មានផ្ទុះរឿងតម្លៃផ្ទះសំណាក់នៅក្រុងព្រះសីហនុមានតម្លៃថ្លៃហើយ ថែមទៀតគ្មានបន្ទប់ស្នាក់នៅថែមទៀត។

    ជាការអបអរសាទរ លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា មានបំណងចង់ទៅសាងសង់ផ្ទះសំណាក់ដែលមានតម្លៃត្រឹមតែ១០ដុល្លារ ទៅ២៥ដុល្លារតែប៉ុណ្ណោះ។ ខាងក្រោមនេះជាការរៀបរាប់លម្អិតពីគម្រោងនេះ៖

    «ពេលដែលអញ្ជើញទៅលេង​កំពង់សោម តើ ​ពុក​ម៉ែ បងប្អូន​ចង់​គេងនៅ​ផ្ទះ​​សំណាក់​ក្នុងតម្លៃ​ត្រឹម១០ទៅ២៥ ដុល្លារ​ក្នុង​មួយយប់​ដែរ​ឬ​ទេ? បុរី​ឡេងណាវ៉ាត្រា មាន​​បំណង​សង់​ផ្ទះ​សំណាក់​ក្នុង​តម្លៃ​ខាង​លើ នៅ លើ​ទឹក​ដី​ក្រុង​ព្រះសីហនុ ដើម្បី​ជួយសម្រួលឲ្យ​​ពុក​ម៉ែ​បង​ប្អូន​ដែល​ចង់​គេ​ងនៅផ្ទះ​សំណាក់​ក្នុង​តម្លៃ​នេះ ពេលអញ្ជើញ​ទៅ​លេង​សមុទ្រ​ម្ដងៗនោះ។ រូប​ខ្ញុំ រួម​ជា​មួយ​ដៃ​គូរ​របស់​ខ្ញុំ នឹង​លើក​យក​​គម្រោង​នេះ​ទៅ ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត ដើម្បី​រក​ទី​តាំង​ណា​មួយ សមរម្យដើម្បីសាងសង់​ គម្រោងនេះឡើង ឬ ក៏សង់​នៅ ក្នុង​បុរី​របស់​ខ្ញុំ​ដែលបាននឹង​កំពុង​ដំណើរ​ការលក់​នេះ​តែ​ម្ដង។ បើពុក​ម៉ែ​បង​ប្អូន​គាំទ្រ​នូវ​គម្រោង​នេះ​ សូមមេត្តា ​ជួយ​ផ្ដល់នូវ​មតិ​យោបល់ផង ! សូម​អរគុណ៕ »

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ