• រឿងពិតក្នុងសង្គម នៃការរស់នៅសព្វថ្ងៃ «សង្គមផ្លាស់ប្តូរ ចិត្តមនុស្សប្រែប្រួល»

    តាមការសិក្សាទៅទិន្នភាពនៃសង្គមបច្ចុប្បន្ន ដែលផ្តោតទៅលើការរស់នៅរបស់មនុស្សទូទៅ គឺពិតជាមានការប្រែប្រួលច្រើន ដែលសម្របតាមការអភិវឌ្ឍន៍ក្នុងសង្គម។ ជាក់ស្តែងសិលធម៍ក្នុងសង្គមរស់នៅសព្វថ្ងៃមានការថ្លាក់ចុះ ហើយការគិតនិងសកម្មភាពរបស់មនុស្សកាន់ខុសប្លែក ដែលពិបាកក្នុងការជឿទុកចិត្តគ្នាណាស់។

    នេះជាឧទាហរណ៍ជាក់ស្តែង ស្តីពីមនុស្សរស់នៅក្នុងសង្គមរាល់ថ្ងៃ៖

    ១. មនុស្សឥឡូវប៉ះដៃបាន តែកុំបះទូរសព្ទ័

    ២. មនុស្សឥឡូវអង្គុយជិតគ្នា តែនិយាយជាមួយអ្នកឆ្ងាយ

    ៣. មនុស្សឥឡូវព្រមបែកគ្នា តែមិនព្រមនិយាយគ្នា

    ៤. មនុស្សឥឡូវសន្សំលុយទិញឡាន តែមិនយកលុយថែសុខភាព

    ៥. មនុស្សឥឡូវបើកភ្នែកពេលដេក តែមកដេកពេលធ្វើការ

    ៦. មនុស្សឥឡូវត្រូវការគ្នាតែពេលមានប្រយោជន៍ តែភ្លេចគ្នាពេលអស់តំលៃ

    ៧. មនុស្សឥឡូវអង្គុយអានសៀវភៅក្នុងហាងកាហ្វេដ៍អ៊ូអរ តែមិនអង្គុយរៀនក្នុងបណ្ណាល័យដ៍ស្ងាត់ជ្រងំ

    ៨. មនុស្សឥឡូវបើកទូរទស្សន៍ស្តាប់ តែភ្នែកមើលទូរស័ព្ទ

    ៩. មនុស្សឥឡូវជេរគ្នា (បណ្តាញសង្គម) តែមិនស្គាល់គ្នា

    ១០. មនុស្សឥឡូវឲតំលៃសម្ភារៈ តែមិនចង់គិតពីសីលធម៍

    តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណា ចំពោះរឿងមួយនេះ? សូមជួយបញ្ចេញមតិផង!!

    CREDIT: Sar Molinine

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ