• អង្គការ NASA ប្រទះ​​ឃើញ​អាចម៍​​ផ្កាយ​រាង​ចម្លែកដូច… ហោះ​កាត់​ផែនដី​ក្នុង​ចម្ងាយ​ជិត ៣លាន​​គីឡូម៉ែត្រ

    (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា មានអាចម៍ផ្កាយមួយដុំរាងដូចជាសត្វដំរីទឹក បានហោះ​​​មកកាត់ផែនដីនាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅរសៀលថ្ងៃ​ចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

    បើតាមអង្គការ NASA ដុំថ្មអវកាសមានឈ្មោះថា 2003 SD220 បានហោះកាត់ផែនដីក្នុងចម្ងាយ​២.៩​លានគីឡូ​ម៉ែត្រ គឺ​ប្រហែល​៧.​៥​ដង​នៃ​គម្លាត​ពី​ភពរបស់យើងទៅកាន់ឋានព្រះច័ន្ទ។ នេះជារយៈ​ចម្ងាយ​កៀកផែនដី​បំផុត ដែល​អាចម៍ផ្កាយ​ខាង​លើ​ធ្លាប់មកក្បែរភពយើង ក្នុង​អំឡុងពេល៤០០ឆ្នាំកន្លងទៅនេះ។

    គួរជម្រាបថា អាចម៍ផ្កាយ 2003 SD220 មានបណ្តោយប្រវែង​១.៦គីឡូម៉ែត្រ​។ វានឹងត្រឡប់មកក្បែរផែនដីជាថ្មីម្តង​ទៀត​នៅឆ្នាំ២០៧០ ក្នុងរយៈចម្ងាយកៀកជាងលើកនេះបន្តិច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ