ឡានទំនើប​​ៗរបស់ McGregor ភាគច្រើនគឺមានគេទិញឲ្យគាត់ប្រើ! គាត់មិនសូវចាយលុយទិញឡាននោះទេ!

សព្វថ្ងៃ​បុរស​វ័យ​៣០​ឆ្នាំ​មាន​រថយន្ត​ទំនើប​ច្រើន​គ្រឿង​ដូច​ជា Ferraris, Lamborghinis និង Rolls Royces និង​ជា​ធម្មតា​ពេល​ចេញ​ក្រៅ​តែ​ពាក់​អាវ​ធំ ជាមួយ​នាឡិកា​ដៃ​មាស​។ រូបគេ​ក៏​ម៉ាក​ផលិតផល​ស្រា​របស់​ខ្លួន​ឯង​ដែល​ចែកចាយ​ទូទាំង​ពិភពលោក​ផង​ដែរ។

ប៉ុន្តែ​បើ​ស្ដាប់​តាម​សម្ដី​លោក John Kavanagh ដែល​ជា​គ្រូ​របស់ McGregor បាន​ឲ្យ​ដឹង​ថា គេ​​មិន​សូវ​ចំណាយ​​ប្រាក់​ផ្ទាល់​ខ្លួនទិញ​នូវ​សម្ភារៈ​ខាង​លើ​ប៉ុន្មាន។ “ស្ដាប់​ទៅ​ដូច​ជា​ចម្លែក ប៉ុន្តែ​គេ​​មិន​ដែល​ចំណាយ​លុយ​ច្រើន​ពេក​ទេ។ អ្វី​ដែល​គេ​ពាក់​គឺ​​គេ​ទិញ​ខ្លួន​ឯង តែ​រថយន្ត​ដែល​គេ​បើក​គឺ​មាន​គេ​អ្នក​ផ្ដល់​ឲ្យ”។ សម្ដី Kavanagh៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ