• កាន់តែឡូយទៅឡូយទៅហើយ! ត្រៀមលុយយើង… ទូរសព្ទ Galaxy S10+ ​នឹងបង្ហាញខ្លួនជាមួយអេក្រង់ថ្មី Infinity-O (មានវីដេអូ)

    កៀក​នឹង​បិទ​ប្រតិទិន​ឆ្នាំ​ចាស់ ២០១៨ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០១៩ អតិថិជន​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ក៏​រង់ចាំ​អុត​មើល​មិន​ដាក់​ភ្នែក​ជាមួយ​ត្រកូល Galaxy ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Samsung។ ជា​ពិសេស​គឺ​ការ​អភិវឌ្ឍ​ន៍នូវ​បច្ចេកវិទ្យា​អេក្រង់ Infinity-O ដែល​បន្សល់​ស្នាម​ឆក​តូច​ជាង​មុន។

    ប្លែក​ភ្នែក​កាល​ពី​ពេល​ថ្មីៗ​នេះ​គណនី samsungist បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​កាន់​ស្មាតហ្វូន​គំរូ​មួយ​ដោយ​ជឿ​ថា​ជា​ត្រកូល Galaxy S10 មាន​រចនាបថ​រូបរាង​ខុស​ពី​ជំនាន់​មុន​ដាច់​ស្រឡះ។ S10 Plus ​ត្រូវ​បាន​ជឿជាក់​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ ជាមួយ​អេក្រង់​ឆក​រាង​តូច Infinity-O នៅ​ជ្រុង​ចំហៀង​ខាង​ស្តាំ ដោយ​មាន​ផ្ទៃ​អេក្រង់​លាត​ពេញ​គែម​កោង​សង​ខាង។

    រំពឹង​នឹង​បង្ហាញ​ខ្លួន​នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ក្នុង​ពិព័រណ៍ MWC ប៉ុន្តែ​នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថ្លៃ ព្រោះ​មាន​បំពាក់​នូវ​ប្រព័ន្ធ 5G និង​រំពឹង​មក​ជាមួយ​ទំហំ RAM ធំ​ជាង​មុន​ផង​៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ