• សាហាវមែន! ឃាតករ ចូលចាក់សម្លាប់បុរសម្នាក់ទៀត ក្នុងហាងស៊ុបមួយ ដោយនិយាយថា «ហ្អែ​ង​លួច​ប្រពន្ធ​អញ» យ៉ាងឃោឃៅ

    ភ្នំពេញ ​៖ នៅវេលា​ម៉ោង​១៨និង២០​នាទី នា​ថ្ងៃទី​២៤ ធ្នូ​២០១៨ មាន​ករណី​ចាក់​សម្លាប់​១​កើតឡើង​ក្នុង​ហាង family ​នៅ​ផ្លូវ​១០១ ​សង្កាត់​​បឹងត្របែក ដោយ​ជនល្មើស បាន​ចុះ​ពីលើ​ម៉ូតូ សួររក​មនុស្ស​ម្នាក់​ ​ដោយ​សំដៅ​ទៅរក​ជនជាតិ​ចិន នឹង​ក្រុមគ្រួសារ​កំពុង​អង្គុយ​ហូប​ក្នុង​ហាង ហើយ​បាន​ចាក់​ជាច្រើន​​កាំបិត មកលើ​ជន​ជាតិ​ចិន​នោះ​។

    ពេលនោះ ម្តាយ​នឹង​ប្រពន្ធ ជនរងគ្រោះ បាន​រត់​ចូល​ឃាត់ ក៏ត្រូវ​ជនល្មើស​នោះ ចាក់​ដែរ​ហើយ​ជនល្មើស​និយាយថា វា​លួច​យកប្រពន្ធ​អញ​។ ម្តាយ​នឹង​ប្រពន្ធ​ជនរងគ្រោះ រងរបួស​ដែរ ហើយក៏​គេចខ្លួន​ឡើង​ម៉ូតូ​ចេញ​បាត់ទៅ​។ ជនរងគ្រោះ ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​ពេទ្យ​​រុស្សី ប៉ុន្តែ​ពេលនេះ ជនរងគ្រោះ​ជា​ប្តី​បាន​ស្លាប់​ហើយ​​សម​ត្ថកិច្ច​កំពុង​សាកសួរ​ម្ចាស់​ហាង ដែល​ដឹង​ហេតុការណ៍​នេះ និង​ស្រាវជ្រាវ​រក​ឃាតករ​នោះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ