• នេះចាប់បានហើយ ក្មេងសិស្សសាលាទាំង៩នាក់ ជំនាញខាងគប់កញ្ចក់ឡានអ្នកដំណើរ នៅខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ ក្មេង គប់​កញ្ចក់​រថយន្ត​តាម​ដងផ្លូវ​សាធារណ:នៅ​ចំណុច​មុខ​ផ្សារ​ថ្នល់ទទឹង ភូមិ​ស្វាយ​ក្រោម ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ស្ពឺ ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ចេញទៅ​បង្ក្រាបភ្លាមៗ ។

    បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​បាន​បញ្ជា​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​តា​ជេស ចុះទៅ​ដល់ កន្លែងកើតហេតុ និង បាន​ឃាត់ខ្លួន ជនសង្ស័យ ជា​ក្មេងប្រុស​សិស្សសាលា​ចំនួន៩នាក់(ជា​អនីតិជន) នៅវេលា​ម៉ោង៨និង៣០នាទី​យប់​ថ្ងៃ​ដដែល និង​បាន​នាំ​ក្មេងប្រុស​ទាំងនោះ មក​អធិការដ្ឋាន ដើម្បី​សាកសួរ និង​បានធ្វើ​តេស្ត​រក​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង ជា​លទ្ធផល គឺ ពុំមាន​ទេ។

    ក្រោយពេល​សាកសួរ​ក្មេង​ទាំង៩នាក់ បាន​សារភាពថា ខ្លួន​ពិតជា​បាន គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពិតប្រាកដ​មែន។ រហូតមកដល់​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨ ដោយមាន​ការធានា​ពី​អាណាព្យាបាល លោក​មេភូមិ និង មានការ​អនុញ្ញាត​ពី លោក ឧ​ត្ត​សេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា ស្នងការ និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​បានធ្វើការ​អប់រំ​ក្មេង​សិស្សសាលា​ទាំង៩នាក់ ចុះកិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បែបនេះ​ទៀត និង អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញរៀងៗខ្លួន​អស់ហើយ ខណៈដែល​គេ​ដឹងថា​ការប្រព្រឹត្ត​របស់​ពួកគេ​មិនទាន់មាន​ជនរងគ្រោះ​ណា​ម្នាក់​មក​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ព្រោះ​ក្មេង​ទាំងនេះ​គប់​កញ្ចក់​រថយន្ត​ខុស​មិនទាន់​ខូច​កញ្ចក់​រថយន្ត​ណាមួយ​នៅឡើយ​នោះ៕

    ប្រភព៖ ហ្វាសុី ព័ត៍មានពិត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ