• ប្តីប្រពន្ធនាំគ្នា ដុតគល់ឈើយកសត្វព្រួត តែមិនដឹងមានគ្រាប់ត្បាល់៦០ ខាងក្នុង បណ្តាលឲ្យផ្ទុះស្លាប់ ទាំងពីរនាក់

    បាត់ដំបង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១៣.៣០នាទី នៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានករណីផ្ទុះគ្រាប់ ត្បាល់៦០ បណ្តាលអោយជនរងគ្រោះ2នាក់ប្តីប្រពន្ធស្លាប់ ប្តីឈ្មោះ ជាតិ អាយុប្រហែល៥០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពបួរ មានស្រុកកំណើត នៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត មកស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករកាប់ដំឡូង អោយម្ចាស់ចំការឈ្មោះ ហៀង រ៉េត ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។

    មូលហេតុ: ជនរងគ្រោះ០២នាក់ប្តីប្រពន្ធ បានមកដុតគល់ឈើក្នុងចំការ ដើម្បីយកសត្វព្រួត ដោយមិនដឹងថាមានក្បាលគ្រាប់ត្បាល់៦០ ដែលនៅទីនោះ បណ្តាលអោយផ្ទុះស្លាប់តែម្តង ។ក្រោយពីសមត្ថកិច្ចយើង ពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះរួចមក យើងបានប្រគល់សាកសពអោយទៅលោកមេភូមិ និងម្ចាស់ចំការ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ