• សង្សារអ្នកណាគេ ឈ្មោះ ស្រី​ង៉ា ហៅអូន​កា សាច់​សខ្ចី ​ចែកចាយ​គ្រឿងញៀន​នៅ​ប្លុក​ផ្លូវ​រថភ្លើង ត្រូវ​ចាប់ខ្លួន​ហើយ

    ពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ប្រតិបត្តិការ​ប​ង្ក្រា​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​សំណង់​មិន​រាបរយ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក លុះ​មកដល់​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្រី​ស្អាត​សាច់​សខ្ចី​។​

    លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហេង ស្រី​ង៉ា ហៅ​ស្រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សង្កា​ត​បឹង​សាឡាង ខណ្ឌទួលគោក មុខរបរ​ជួញដូរ​គ្រឿងញៀន​។ វត្ថុតាង​ចាប់យក​រួមមានៈ ក្រាម​ពណ៌​ស​ថ្លា ​(​គ្រឿង​ញៀន​)​ចំនួន ៧​កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​១ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ឧបករណ៍ប្រើប្រាស់​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន ប្រាក់រៀល​ចំនួន​១៣០.០០០​រៀល​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ