• សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន១៥នាក់ ​សង្ស័យ​​ជាក្រុមជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា​នៅ​ភ្នំពេញ

    ភ្នំពេញ៖ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ផ្សារ ឯកជន យីហោ ហ័​រលា​ន ផ្លូវ​កាំ​កូ​ស៊ី​ធី ក្រុមទី១ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

    កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន ព្រមទាំង​សមត្ថកិច្ច​ក្រុង និង​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះ​ប​ង្ក្រា និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន១៥នាក់ ដែល​ជាប់​សង្ស័យ​ក្នុងករណី​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូចគ្នា។ សមត្ថកិច្ច​បានធ្វើការ​ឡោមព័ទ្ធ និង​រុក​រកឃើញ​វត្ថុតាង​មួយចំនួនធំ ជាមួយនឹង ជនសង្ស័យ​ចំនួន១៤នាក់ ដែល​ស្នាក់នៅ​ទីនោះ។

    ប្រតិបត្តិការ​សមត្ថកិច្ច​ជិត​បានបញ្ចប់​ទៅហើយ ក៏មាន​ជន​ម្នាក់ ជិះ​រថយន្ត៥៧០ មកដល់​ក្បែរ​កន្លែងកើតហេតុ សង្ស័យ​ជា​ជនជាតិ​ចិន ដែល​ជាប់​ពាក់ព័ន្ធ ក្នុងករណីនេះ​ដែរនោះ ក៏​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ជាមួយនឹង​រថយន្ត​តែម្តង។ ក្រុម​ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបញ្ជូន​ទៅកាន់ នាយកដ្ឋាន​ជំនាញ របស់​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​បន្ថែម និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ផ្សារ​ឯកជន​យីហោ ហ័​រលា​ន ត្រូវបាន​បិទ​បណ្តោះអាសន្ន៕

    ប្រភព៖ Fasi Kmtvnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ