• វិធីប្រដៅកូនទាំង១០ របស់ពួកអឺរ៉ុប មានប្រសិទ្ធភាពបំផុត ម្ដាយឪពុកគ្រប់រូប មិនគួររំលង

    នេះជាវិធីប្រដៅកូនទាំង១០ របស់​ពួកអឹរ៉ុប ​តែងតែ​ធ្វើចំពោះកូនតាំងពីតូច ដល់​ធំដឹងក្ដី មុន​ឈាន​ដល់​ដំណាក់​កាល​ប្រឡូក​ក្នុង​សង្គម​។ សូម​អានលម្អិតខាងក្រោមនេះ៖

    ១. កុំនិយាយជំនួសកូន

    នៅពេល​ដែល​មាន​អ្នកណា​សួរ​ឈ្មោះ​កូន​ គួរឲ្យកូននិយាយ ឬប្រាប់ឈ្មោះដោយខ្លួនឯង។ ធ្វើ​បែប​នេះ​ ដើម្បី​ឲ្យ​ក្មេង​ក្លាហាន និងហ៊ាន​និយាយ​ជា​សាធារណៈ​។​

    ២. ធ្វើមិត្ត​ជាមួយ​កូន​

    ការ​ធ្វើ​មិត្ត​ជាមួយ​កូន​ ជួយ​ឲ្យ​ក្មេង​ហ៊ាន​និយាយ​អ្វី​គ្រប់យ៉ាង​ មិន​អាច​លាក់បាំង​ពី​អ្នក​បាន​ឡើយ​ ជាពិសេស​វា​ងាយ​ស្រូល​ដល់​អ្នក​យល់​ពី​អារម្មណ៍​របស់​កូន​កាន់​តែ​ច្បាស់​។

    ៣. ប្រៀប​ធៀប​របស់​ចង់​បាន និង​ត្រូវការ​ដល់​កូន​​

    យើង​ដឹង​ច្បាស់​ណាស់​ថា​ក្មេងៗ​ចូលចិត្ត​ និង​​ចង់​បាន​របស់​លេង​ និង​របស់របរ​ថ្មីៗ ​ដូចជា​ស្បែកជើង​ ឡាន តុក្កតា​ ជាដើម។ ប៉ុន្តែ​យើង​អាណាព្យាបាល​មិន​អាច​បណ្ដោយ​ឲ្យ​កូន​ចង់​បាន​របស់​អ្វី​តាម​តែ​ចិត្ត​នោះ​ទេ​ ដូចនេះ​គួរ​វិធីសាស្ត្រ​ពន្យល់​ រវាង​របស់​ចង់​បាន​ និង​ត្រូវការ​ដល់​កូន ដោយ​មិន​ប្រើ​ហិង្សា​ ឬ​ពាក្យ​ទ្រគោះ​បោះ​បោក​នោះ​ទេ។

    ៤. ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើអ្វី​ដោយ​ខ្លួនឯង

    ក្មេង​នៅ​ចន្លោះ​ពី ២ ទៅ ៣ឆ្នាំ ជា​វ័យ​អាច​និយាយ​ស្ដាប់​បាន និង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ខ្លួនឯង បន្ទាប់​ពី​អាណាព្យាបាល​បាន​ធ្វើ​ ឬបង្រៀន រួចមក​។ តួយ៉ាង​ ដូចជា​ការ​ញ៉ាំបាយ មុជទឹក ស្លៀកពាក់ និងផ្សេង​ៗដែល​ជាកិច្ចការតិចតួច គួរឲ្យកូន​ធ្វើ​ដោយខ្លួនឯង។

    ៥ . ជ្រើសរើស​អ្វីដែល​ពេញចិត្ត

    គួរឲ្យកូនរបស់​អ្នក​ជ្រើស​រើស​នូវ​អ្វីគេពេញចិត្ត ជាជាង​ អ្នកជ្រើសរើស ឬរៀបចំឲ្យ។ ជាក់ស្ដែង​ដូចជា ការរើស​​សៀវភៅអាន ចម្រៀង​ ភាពយន្ត​ និង សំលៀកបំពាក់។ ​​​​​​​​

    ៦. បង្រៀន​ឲ្យសន្សំចំគោលដៅ

    ម្ដាយ​ឪពុក​ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​កូន​ តែ​ក៏មិន​ត្រូវ​ភ្លេច​ប្រាប់​កូន​ពី​របៀប​សន្សំ​លុយ ​សម្រាប់​ពេល​ចាំបាច់​នោះ​ដែរ។ ឧទាហរណ៍​ ប្រសិន​បើ​កូន​អ្នក​ចង់​បាន​ទូរស័ព្ទ​ថ្មី​ប្រើ ហេតុនេះ​អ្នក​គួរ​ប្រាប់​ពី​របៀប​សន្សំលុយ​ និង​រយៈពេល​ប៉ុន្មាន​គេ​នឹង​សម្រេច​ដោយ​ខ្លួន​ឯង​​។

    ៧. បង្កើត​ទម្លាប់​ និង​ចំណង់​ចំណូល​ចិត្ត

    ម្ដាយ​ឪពុក​មួយ​ចំនួន​ ចង់​ឲ្យ​កួន​រៀន​តន្រ្តី​ ខណៈ​កូន​ចូលចិត្ត​លេង​បាល់ ដែល​នេះ​ទង្វើ​មួយ​លោក​អ្នក​គួរ​គិត​សារ​ឡើង​វិញ។ ចំណុច​នេះ​ ការអប់រំកូន​​របស់​លោក​ខាងលិច តែងឲ្យ​កូន​ធ្វើ​អ្វី​ពេញ​ចិត្ត​ និង​ទម្លាប់ប្រចាំថ្ងៃ​ ដោយ​ម្ដាយ​ឪពុក​អាច​មើល និង​ណែនាំ​ពី​ក្រោយ ។

    ៨. លើក​ទឹក​ចិត្ត​កូន ពេល​ធ្វើ​រឿង​អ្វីថ្មី

    ជា​វិធីសាស្ត្រ​មួយ​ ដែល​អាណាព្យាបាល​គ្រប់​រួប គួរ​ធ្វើ​ នៅ​ពេល​ដែល​កូន​បាន​ជម្នះ និង​ធ្វើ​រឿង​អ្វីមួយ​ដោយ​ជោគជ័យ។

    ៩. ឲ្យ​កូន​រើស​នូវ​កាដូ​ខ្លួនឯង

    អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​ រើស​កាដូ​ដែល​គេ​ពេញចិត្ត​ដោយ​ខ្លួនឯង។ ​នៅ​ពេល​ដែល​ក្មេង​ក្លាហាន​ហ៊ាន​និយាយ​របស់​ខ្លួន​ចង់​បាន​ នោះ​គេ​នឹង​ព្យាយាម​ធ្វើ​វា​ ដោយ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​ពេល​ធំ​ឡើងគេនឹង​អាច​ជ្រើស​រើស​ជំនាញ​សម្រាប់​ជីវិត​គេខ្លួន​ឯង ដោយ​មិនស្ដាយ​ក្រោយ​ផងដែរ។

    ១០. អនុញ្ញាត​ឲ្យ​ជ្រើសរើស​មនុស្ស​ខ្លួន​ស្រឡាញ់

    នេះជាចំណុចសំខាន់មួយ អាណាព្យាបាល​ ក៏គួរ​តែ​បើកចិត្ត និងស្ដាប់​អ្វីដែល​ជា​តម្រូវការ​ជីវិត​របស់​កូន​ក្នុង​វ័យ​ជំទង់ តែក៏​ភ្ជាប់​ជាមួយ​ការអប់រំ​ជីវិត តថភាព​សង្គម​​ឲ្យ​ដឹង​ជា​មុន​ដែរ។ វ័យ​ជំទង់​ ជា​វ័យ​មួយ ចូលចិត្ត​ចង់​ដឹង​អ្វី​ថ្មី​ៗ៕

    ប្រភពពី Page៖ ផ្នត់គំនិតអ្នកមាន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ