• ស្រីស្នេហ៍ឌុបរកផ្ទះសំណាក់ដេកសុខៗ ស្រាប់តែមានជនល្មេីសកាប់៣កាំបិត បម្រុងប្លន់យកម៉ូតូ តែសំណាងល្អប្រជាពលរដ្ឋនៅក្បែរជួយទាន់​

    រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចុះអន្តរាគមន៍សង្ស័យមានជនល្មេីសប្រេីកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូម៉ាក Suzuki Nex ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1N-8990 មិនបានសំរេច ដោយមានប្រជាពលរដ្ឋចេញជួយទាន់ គ្រាន់តែរបួសរយះស្មាខាងឆ្វេង ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខ​ស្ថាននីយប្រេងឥន្ទនៈ​ TELA ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

    ជនរងគ្រោះមានឈ្មោះ វណ្ណ ដេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកពត៍មានដឹងថា នៅមុនកេីតហេតុខ្លួន២នាក់មិត្តស្រីចេញមកពីរាំក្លឹបកំសាន្ត ដោយអោយមិត្តស្រីជាអ្នកឌុប មករកផ្ទះសំណាក់ដេក ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ពីជើងមកត្បូង​ តែអត់បន្ទប់ដេក​ ទេីបដល់រង្វង់មូល​ព្រះនរាយណ៍ ក៏ជិះត្រលប់មកវិញ ទិសដៅពីជេីងមកត្បូង ស្រាប់តែមកដល់ចំណុចមុខ​ស្ថាននីយប្រេងឥន្ទនៈ TELA ហេីយក៏មានជនល្មេីស ចំនួន៣ម៉ូតូ (មាន Nex Zoomer X និងឌ្រីមសង់) មានគ្នាប្រហែល៥ទៅ៦នាក់ ជិះមកពីតាខ្មៅ មកយកកាំបិតបុ័ងតោមកកាប់មកលេីចំខាងក្រោយខ្នងចំនួន៤ទៅ៥កាំបិតនិងរបួសរយះស្មាឆ្វេងរួចក៏មិត្តស្រីឌុបនិងភ័យក៏ដួលនៅថ្នល់ហេីយ ហេីយរត់ចូលក្នុងច្រក​តូចមួយ​ ហេីយក៏មានប្រជាពលរដ្ឋដេីរហាត់ប្រាណ រត់ចេញមកស្រែកផ្អេីល​ឆោឡោ​ បង្កការភ្ញាក់ផ្អើលឡេីង​ ទេីបជនបង្កនាំគ្នាឡេីងជិះម៉ូតូរត់គេចបាត់អស់ ដោយជនរងគ្រោះក៏មិនបានស្គាល់ជនសង្ស័យ ឬក៏មានទំនាស់អីដែរ សង្ស័យបម្រុងកាប់ប្លន់យកម៉ូតូគាត់ហេីយតាមមេីល ។

    សមត្ថកិច្ចបន្តថាបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីអំពេីហិង្សាវាយតបគ្នារួចកម្លាំងល្បាតក្នុងមូលដ្ឋាននាំគ្នា ប្រញាប់ចុះមកកន្លែងកេីតហេតុ ហេីយក៏បានសាកសួរនាំយុវជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Nex ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1N-8940 និងណែនាំហៅទៅដាក់ពាក្យបណ្ដឹងដែរ តែយុវជនរងគ្រោះ និងមិត្តស្រីសុំទៅព្យាបាលរបួសសិន រងចាំព្រឹកស្អែកទៅដាក់ពាក្យបណ្ដឹងជាក្រោយហេីយករណីខាងលេីសន្និដ្ឋានជាករណីបង្កហិង្សាវាយតបគ្នា បណ្ដាលអ្នករបួសស្រាលម្នាក់ ៕

    ប្រភព៖ tnb news

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]book.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ