• ញាក់សាច់! សូមទស្សនាការសាកល្បងទៅលើ «ហ្វ្រាំងឡានជំនាន់ថ្មី» របស់ Bugatti. ពិតជាខ្លាំងមែន!!!

    Bugatti បាន​បង្ហោះ​វីដេអូ​មួយ​លើ​ទំព័រ YouTube របស់ Volkswagen Group ពី​ការ​សាកល្បង​គ្រឿង​បន្លាស់​ថ្មី ពោល​គឺ​កញ្ចាប់​ហ្វ្រាំង​បាន​ពី​ម៉ាស៊ីន​ព្រីន 3D ដែល​ទទួល​ខុស​ត្រូវ​រុញ​ស្បែក​ហ្វ្រាំង​ឲ្យ​ប៉ះ​នឹង​ថាស​ហ្វ្រាំង​ធ្វើ​ឲ្យ​រថយន្ត​ឈប់​។

    វិស្វករ​បាន​បង្វិល​ថាស​ហ្វ្រាំង​ក្នុង​ល្បឿន​ក្បែរ ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ប្រើ​កញ្ចាប់​ហ្វ្រាំង​ឲ្យ​ធ្វើ​ការ​។ ថាស​ហ្វ្រាំង​បាន​ប្រែ​ពណ៌ ពេល​រង​សំពាធ​ខ្លាំង ហើយ​សីតុណ្ហភាព​អាច​ឡើង​ដល់ ១ ០០០ អង្សា​សេ​។ Bugatti បង្កើត​កញ្ចាប់​ហ្វ្រាំង​នេះ ដោយ​ការ​រំលាយ​ម្សៅ​ទីតាន (Titanium Powder) ជាមួយ​នឹង​ឡាស៊ែរ ៤ ប្រភេទ​ខុសគ្នា​។ ឧបករណ៍​មាន ២ ៣១៣ស្រទាប់ និង​ប្រើ​ពេល ៤៥ ម៉ោង ក្នុង​ការ​ផលិត​កញ្ចាប់​ហ្វ្រាំង​មួយ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ