• មិន​ខ្វល់​ពី​ការរិះគន់ ជប៉ុន​នឹង​បន្ត​ធ្វើការ​នេសាទ​ត្រី​បា​ឡែន​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំក្រោយទៀត

    ប្រទេស​ជប៉ុន​បាន​ធ្វើ​ការដកខ្លួន​ចេញ​ពី​គណកម្មការ​ត្រី​បា​ឡែន​អន្តរជាតិ (IWC) ហើយ​ប្រទេស​នេះ​នឹង​បន្ត​ធ្វើការ​នេសាទ​ត្រី​បា​ឡែន​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំក្រោយ​។ នេះ​បើ​តាម​​របាយ​ការណ៍បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​។​

    ​ការសម្រេចចិត្ត​បន្ត​នេសាទ​ត្រី​បាឡែ​ន​បាន​ទទួល​រង​ការរិះ​គន់​ពី​ប្រទេស​អូស្រា្តលី ហើយ​ការរិះគន់​​ពី​សំណាក់​ប្រទេស​ដែល​ប្រឆាំង​នឹង​ការនេសាទ​ត្រី​បា​ឡែន ក៏​អាច​នឹង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទៀត​​ដែរ​។​

    ​ជប៉ុន​នឹង​ធ្វើការ​ផ្តល់ដំណឹង​ពី​ការសម្រេចចិត្ត​ដល់​ខ្លួន​ទៅដល់ គណកម្មការ​ត្រី​បា​ឡែន​អន្តរជាតិ នៅ​ចុងឆ្នាំ​នេះ ការដកខ្លួន​ចេញ​នោះ​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​គណកម្មការ​នេះ បាន​ធ្វើ​ការបដិសេធ​ទៅ​នឹង​ការប៉ុនប៉ង​បន្ត​ការនេសាទ​ត្រី​បា​ឡែន​របស់ខ្លួន​។​

    ​ភ្នាក់ងារ​សារពត៌មាន​ជប៉ុន Kyodo បាន​ដកស្រង់​សម្តី​ពី​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ដោយ​បាន​លើក​​ឡើង​ថា ជប៉ុន​នឹង​ធ្វើ​ការបោះបង់​ការ​ប្រជែង​គ្នា ទ្រព្យ និង​កិច្ចការ​នៅ​មហាសមុទ្រ​ភាគខាងត្បូង ហើយ​ជំនួស​មកវិញ ខ្លួន​នឹង​ផ្តល់​ការអនុញ្ញាតិឲ្យ​មានកា​រ​នេសាទ​ត្រី​បា​ឡែន​នៅក្នុង​តំបន់​ទឹក និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​

    ​សូមបញ្ជាក់​ថា អង្គការ​ត្រី​បា​ឡែន​អន្តរជាតិ បានធ្វើការ​នេសាទ​ត្រី​បា​ឡែន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ១៩៨៦៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ