• យល់ដឹងអំពី ៣ វិធីងាយៗ ដើម្បីកម្ចាត់កន្លាត ពីងពាង និងស្រមោចចេញពីផ្ទះ

    ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ អាច​កម្ចាត់​សត្វ​កន្លាត ពីងពាង និង​ស្រមោចចេញ​ពី​ផ្ទះ​៖

    #១ សត្វ​កន្លាត

    សត្វ​កន្លាត មិន​មែន​ជា​សត្វ​ល្អិត​គួរ​ឲ្យ​ខ្ពើម​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ពួក​វា​អាច​នាំ​យក​ជំងឺ ឬ​មេរោគ​ដែល​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ។ មាន​ផលិតផល​ជា​ច្រើន​ត្រូវ​បាន​ដាក់​លក់ ប៉ុន្តែ​ពួកវា​តែងតែ​មាន​ជាតិ​ពុល​ខ្ពស់។ សូម​ងាក​មក​ប្រើ​ល្បិច​ដ៏​សាមញ្ញ ចំណាយ​តិច និង សុវត្ថិភាព​នេះ​វិញ។

    កាត់​ខ្ទឹម​បារាំង​មួយ​ផ្លែ និង​បន្ថែម​ម្សៅ​សូដា​មួយ​ស្លាបព្រា​បាយ ហើយ​លាយ​ចូល​គ្នា រួច​បាច​វា​នៅ​ជ្រុង​ផ្ទះ​របស់​អ្នក។ សូម​អនុវត្ត​វា​ជា​រៀងរាល់​ថ្ងៃ មិនយូរប៉ុន្មាន សត្វ​កន្លាត​នឹង​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក។

    #២ សត្វ​ពីងពាង

    ទោះ​បី​ជា​តំបន់​របស់​អ្នក​រស់នៅ មិន​មាន​សត្វ​ពីងពាង​ពិស ប៉ុន្តែ​អ្នក​មិន​ចង់​ឲ្យ​មាន​វា​នៅ​ក្នុង​ផ្ទះ​ឡើយ។ វិធី​ធម្មជាតិ​នេះ​នឹង​មិន​សម្លាប់​សត្វ​ពីងពាង​ទាំង​នោះ​ឡើយ ប៉ុន្តែ​វា​នឹង​ដេញ​ពួកវា​ចេញ​ឆ្ងាយ។

    យក​ទឹក​ចំណុះ ២០០មីល្លីលីត្រ រួច​ដាក់​ប្រេង​ម្រេច (peppermint oil) ៥ ទៅ ១០ដំណក់ និង ទឹក​សាប៊ូ​បោក​ខោអាវ ១ភាគ៤ នៃ​ស្លាបព្រា​បាយ រួច​ក្រឡុក និង​បាញ់​វា​នៅ​កន្លែង​មាន​សត្វ​ពីងពាង​រយៈពេល​មួយ​សប្ដាហ៍។ ប្រសិន​បើ​អ្នក​គ្មាន​ប្រេង​ម្រេច នោះ​អ្នក​អាច​ប្រើ​ស្លឹកគ្រៃ , ផ្កា​ឡាវេនដឺ ឬ ប្រេង​ដើម​តែ (tea tree oil) ជំនួស​វិញ។

    #៣ សត្វ​ស្រមោច

    ស្រមោច គឺ​ជា​សត្វ​ដ៏​រំខាន​មួយ ដែល​លេច​ឡើង​គ្រប់​ទីកន្លែង។ សត្វ​ស្រមោច​ពិត​ជា​ស្អប់​ក្លិន​ម្សៅ​ឈើ​ឧបឈើយ (cinnamon) ខ្លាំង​ណាស់។ បាច​ម្សៅ​ឈើ​ឧបឈើយ​នៅ​កន្លែង​ដែល​អ្នក​គិត​ថា​មាន​ស្រមោច។ ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព អ្នក​អាច​បន្ថែម​ប្រេង (essential oil) ចូល​ម្សៅ​ឈើ​ឧបឈើយ​បាន។ ក្រៅ​ពី​កម្ចាត់​ស្រមោច អ្នក​នឹង​ទទួល​បាន​ក្លិន​ក្រអូប​ឈ្ងុយ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ